លោក ហ៊ុន ជា ៖ សូមចាត់វិធានការលើបុគ្គលឈ្នោះ នី ណាក់ នេះ មកដាក់ទោសតាមច្បាប់ឲ្យបាន ព្រោះប្រមាថ ជេរដៀលជនជាតិខ្មែរ

(ភ្នំពេញ)៖ កាលពីថ្មីៗនេះ មានម្ចាស់ហ្វេសប៊ុកផេកឈ្មោះ IMan-KH បានវាយប្រហារ និងប្រមាថលើបងប្អូនកម្មករ និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាថែមទៀត ដោយប្រើពាក្យថាអ្នកដែលជំពាក់លុយធានាគារ ហើយស្នើសុំសម្ដេចនាយករដ្ឋមន្រ្ដីអន្តរាគមន៍គឺជាមនុស្សចោលម្សៀតគ្មានបានការ និងជាជនថោកទាបបំផុត ហើយដោយពួកគាត់គ្រាន់តែធ្វើការស្នើសុំ ជាសិទ្ធិរបស់ពួកគាត់ទេ។

ការប្រមាថនេះ និងនាំអោយប្រជាពលរដ្ឋមានការរើសអើង និងអាចឈានដល់ការប្រើអំពើហឹង្សាទៀតផងការប្រមាថនេះគួរតែធ្វើអោយដូច ចំប៉ីខ្មៅ ទើបសាកសម ការប្រមាថទាំងនេះ វាពិតជាពិបាកក្នុងការទទួលយកណាស់ មិនថាខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នា។ ការសុំទោសរបស់គាត់ ក៏ហាក់មិនទទួលស្គាល់ការពិតពីកំហុករបស់អ្នកដែរ។

លោក ហ៊ុន ជា បង្ហោះសារអំពាវនាវដល់បងប្អូនមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាតុលាការសូមជួយចាត់វិធានការលើបុគ្គលរូបនេះ មកដាក់ទោសតាមច្បាប់អោយខានតែបាន ដើម្បីកុំអោយបុគ្គលរូបនេះដើរបំពុលសង្គមតទៅទៀត។ ក្នុងរយះពេលនេះសូមបងប្អូន សាមគ្គីគ្នា និងចេះជួយគ្នាទើបខ្មែរ រីកចំរើន។ ស៊ូឡើងបងប្អូនខ្មែរ, ពីខ្ញុំ ហ៊ុន ជា ដោយក្ដីស្រលាញ់ ៕ សម្រួល៖ យុទ្ធ