iPhoone 12 អាច​នឹង​ត្រូវ​លើក​ពេល​ប្រកាស​ចេញ​ដោយ​ហេតុ​ផល​​រីរាល​ដាល​នៃវីរ៉ុស ​COVID-19

ត្រកូល iPhone12 របស់អេបផលត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅខែកញ្ញាជារៀង​រាល់​ឆ្នាំ។ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏សំខាន់មួយរបស់ Apple ព្រោះដោយសារតែវាជាជាឆ្នាំដំបូងដែល iPhone អាច​ប្រើ​ប្រាស់សេវាកម្មប្រព័ន្ធ 5G ។

ជាអកុសល ដោយសារតែការរីករាលដាលនៃវីរុស COVID-19 នេះអាចនឹងបង្ខំឱ្យក្រុមហ៊ុន Apple ធ្វើការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក គឺការពន្យាពេលនៃការចេញលក់ទូរស័ព្ទ iPhone 12 ម៉ូដែលថ្មី។ យោងតាមរបាយការណ៍ថ្មីមួយពីអាស៊ីបានអោយដឹងថា Apple កំពុងត្រៀមសំរាប់ការពន្យាពេលរយៈពេលយូរ ដោយ​សារ​ការរីករាលដាល​វីរ៉ុស COVID-19 ជាសាកលដែលកំពុងតែគំរាមកំហែងដល់ពិភពលោកនិងបានបង្អាក់កាលវិភាគអភិវឌ្ឍន៍ផលិតផលរបស់ក្រុមហ៊ុន​ជាច្រើន។

គួរ​បញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​នេះ Apple បាន​បិទ​ហាង​លក់​របស់​ខ្លួន​ទាំង​អស់​លើ​ពិភព​លោក​បណ្តោះ​អាសន្ន​ ដោយ​មិន​ទាន់​បញ្ជាក់​ពី​ថ្ងៃបើក​លក់​តាម​ហាង​វិញ​ទេ។

ដោយ៖ ​Vireak