ស្ត្រីជើងខ្លាំងដែលល្មើសច្បាប់ចរាចរណ៍ និងផុសពាក្យប្រមាថមើលងាយមន្ត្រីចរាចរណ៍ ចូលសារភាពកំហុសហើយ

(ភ្នំពេញ)៖ នៅវេលាម៉ោង២:០០រសៀល ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នារីឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ដែលបានបើកបរល្មើសស្លាកសញ្ញាចរាចរណ៍ និងផុសពាក្យសំដី ប្រមាថ មើលងាយដល់មន្ត្រីចរាចរណ៍ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះ Nita Chheng កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចូលខ្លួនមកសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វើកិច្ចសន្យា និងសុំទោសជាសារធាណៈដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅផងដែរ៕ ដោយ៖ សង្ក្រាន្ត