PSG បោះលុយ ៨០លានផោន ទិញខ្សែបម្រើ Mahrez តែ Man City បដិសេធមិនព្រម !

(កីឡា)៖ យោងតាមប្រភពសារព័ត៌មាន Goal បានឲ្យដឹងថា PSG ចង់​បាន Mahrez និងឱ្យតម្លៃខ្លួន៨០​លាន​ផោន ប៉ុន្តែ​ក្រុម​មេឃ​ខៀវ Manchester City បាន​បដិសេធ​​​លក់​ ព្រោះ​ក្លឹប​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​ស្លាប​ ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប ដើម្បី​ប្រជែង​លើ​ទីលាន​នៅ​រដូវ​កាល​ក្រោយ។

Image result for Mahrez psg

ការ​​សម្លឹង​ឃើញ​របស់ PSG អាច​មក​ពី​ក្លឹប​នេះ ចង់​បាន​ Mahrez ទៅ​ជំនួស Kylian Mbappe ដ្បិត​កីឡាករ​វ័យ​ក្មេង មានព័ត៌មាន​ថានឹង​ទៅក្លឹប​អេស្ប៉ាញ Real Madrid ខណៈ​កុងត្រា​របស់​គេនឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២២។

Image result for Mahrez psg

គួរបញ្ជាក់ថា Riyad Mahrez ក្លឹប​ Manchester City ទិញកាល​ពី​ខែ​កក្កដា ឆ្នាំ​ ២០១៨ Leicester City ក្នុង​តម្លៃ ៦០​លាន​ផោន និង​ចុះ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។ នៅ​ក្រុម City រូប​គេ​អាច​រក​ប្រាក់បាន​ប្រហែល ១៨០ ០០០ ផោន​ក្នុង​មួយ​សប្ដាហ៍៕ សម្រួល៖ យុទ្ធ

Image result for Mahrez psg