អ្នកចូលថៃប្រភេទទេសចរណ៍ អាចបន្តស្នាក់នៅ៣០ថ្ងៃ បើមានការបញ្ជាក់សុពលភាព ពីស្ថានទូតនិងស្ថានអគ្គកុងស៊ុល

(ភ្នំពេញ)៖ នេះជាការប្រកាសរបស់ទូតខ្មែរនៅប្រទេសថៃ ប្រាប់ពលរដ្ឋកម្ពុជា អោយបានដឹងនៅក្នុងថ្ងៃទី ២៦ ខែមីនាឆ្នាំ២០២០នេះ។

ឯកអគ្គរាជទូតកម្ពុជស បាន ជម្រាបពលរដ្ឋខ្មែរ បន្ថែមថាក្នុងពេលប្រទេសនេះ ដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលចាប់អនុវត្តពីថ្ងៃនេះទៅ ដោយមិនអនុញ្ញាតអោយ មាន ការឆ្លងកាត់ ព្រំដែនកម្ពុជា ថៃនោះ តែអាជ្ញាធរថៃ បានសម្រួលដល់ពលរដ្ឋ បន្តស្នាក់នៅ បាន៣០ថ្ងៃ។

ដូច្នេះ បើពលរដ្ឋខ្មែរ ណា មានបំណងស្នាក់នៅក្នុងប្រទេសនេះបន្តក្នុងគោលដៅ ទេសចរណ៍ សូម ទៅបញ្ជាក់ សុពលភាព ស្នាក់នៅឯ ស្ថានទូតខ្មែរ ក្នុងទីក្រុងបាងកក ឬ ស្ថានអគ្គកុងស៊ុងនៅខេត្តសាកែវ។
ពលរដ្ឋអាចទាក់ទងទៅស្ថានទូត និងស្ថានអគ្គកុងស៊ុង តាមហ្វេសប៊ុក ឬទូរស័ព្ទ បាន៕ ដោយ៖ ណាវីន