Update News: ប្រទះឃើញសពបុរសជនជាតិចិនម្នាក់ស្លាប់ក្នុងបន្ទប់ បន្ទាប់ពីធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅបុរីរុស្ស៊ី

(ព្រះសីហនុ)៖ មានករណីបុរសជាជនជាតិចិនម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់A5 នឹងបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២ និង ៣០ នាទី រសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចបុរីរូស្សុី ស្ថិតក្នុងភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ។

ភ្លាមៗនោះសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងបានធ្វើការក៏និត្យកោសល្យវិច័្ចយរួចសន្និដ្ឋានថា បុរសជនជាតិចិនខាងលើស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង និងបានបន្សល់នូវលិខិតមួយសន្លឹកដោយសរសេរជាអក្សចិន មុននឹងធ្វើសកម្មភាពសម្លាប់ខ្លួន សពមានឈ្មោះ JIN QING ភេទប្រុស អាយុ៥០ឆ្នាំ ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រូពេទ្យបញ្ជូនតាមរយ:រថយន្ដសាមុយ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំក្រុមគ្រួសារសាមីុយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ គឹម ហៃ