លោក ប្រាក់ សុខុន បាននិយាយទូរស័ព្ទ ជាមួយ រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី ពីការដែលកម្ពុជា អោយ ម៉ាឡេស៊ី យកយន្តហោះមកដឹកពលរដ្ឋខ្លួន ១១១នាក់

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បាននិយាយទូរស័ព្ទ ជាមួយ រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី លោល Hishammuddin Hussein កាលពីម្សិលមិញ ពីកាលដែលប្រទេសទាំងពីរ បានសម្របសម្រួលគ្នា អោយម៉ាឡេស៊ី យកយន្តហោះមកដឹកពលរដ្ឋខ្លួន ១១១នាក់ ពីកម្ពុជា ដោយសារតែជើងហោះហើរទាំងអស់ បានលប់ចោល តាមបទបញ្ជា គ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។

លោកប្រាក់ សុខុន បានអោយដឹងថា លោកបានអោយ ម៉ាឡេស៊ី ដឹកពលរដ្ឋខ្មែរ ចំនួន ៦នាក់ដែលជាប់នៅម៉ាឡេស៊ី តាមយន្តហោះពិសេសរបស់ម៉ាឡេស៊ីនោះ បានត្រឡប់មកកម្ពុជាវិញដែរ។

ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះបានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។
លោកប្រាក់ សុខុន បានលើកឡើងថា ”
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំដើម្បីម៉្យាង អរគុណយើងចំពោះការសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។”

តាមរយៈកិច្ចសន្ទនានោះ លោក ប្រាក់ សុខុន បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី ៩ ខែមីនា កន្លងទៅ កម្ពុជាក៍បានអរគុណដលម៉ាឡេស៊ី ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី៕ ដោយ៖ ណាវីន