Huawei P40 Pro ប្រកាស​ចេញ​ផ្លូវ​ការ​​ប្រើ​ប្រាស់​អេក្រង់​កោង​ទាំង​បួន​ជ្រុង

Huawei បាន​ប្រកាស​ចេញទូរសព្ទ​កំពូល​របស់​ខ្លួន P40 Pro កាល​ពី​យប់​មិញជាមយយ​នឹង​ P40 ផងដែរ។ Huawei P40 Pro បានបំពាក់មកជាមួយអេក្រង់លាតកោងទាំង​បួន​ជ្រុង មាន​ទំហំ 6.58 អ៊ីញ ជាប្រភេទ OLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 2640 x 1200 HDR ភិចស៊ែល ជាមួយល្បឿន 90Hz ផងដែរ។ Huawei P40 Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខ ជាប្រភេទលេនទម្លុះអេក្រង់ មានរាងទ្រវែងមាន​កាមេរ៉ាចំនួន 2 គ្រាប់ ដោយមួយគ្រាប់គឺជាលេនទំហំ 32MP (AF) Apeture f/2.2 និងមួយទៀតជា Depth Sensor (IR + Ambient & Proximity)។ ចំពោះកម្លាំងម៉ាស៊ីន Huawei P40 Pro ប្រើប្រាស់បន្ទះឈីប Kirin 990 5G ទំហំ 7nm អមមកជាមួយ GPU ប្រភេទ Mali-G76MP16 ទ្រទ្រង់​ដោយ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB។ អ្នកប្រើប្រាស់ក៏អាចធ្វើការបន្ថែមអង្គផ្ទុកទិន្នន័យពីខាងក្រៅបាន ជាប្រភេទ Nano Memery Card ផងដែរប្រសិន​បើ​គិត​ថា​មិន​ទាន់​គ្រប់​គ្រាន់។

កម្លាំង​ម៉ាស៊ីន​និង​អេក្រង់​បេប​នេះ​ប្រាកដ​ជាត្រូវ​ការ​ថ្ម​ធំ​ដូច​គ្នា។ Huawei P40 Pro ភ្ជាប់មកជាមួយថ្មទំហំ 4,200 mAh ដែលអាចសាកបញ្ចូលល្បឿនលឿនកម្លាំង 40W, និងអាចសាកថ្មដោយឥតខ្សែកម្លាំង 27W,។ បន្ថែម​ពី​នេះ​លោក​អ្នក​ក៏​អាច​ចែក​រំលែក​ថ្ម​ពីទូរសព្ទ Huawei នេះ​ទៅ​អ្នក​ដទៃ​ដោយ​ឥតខ្សែរបាន​ផងដែរ។

អាវុធ​ដែល​អាច​អោយ​ Huawei មាន​ភាព​ល្បី​ល្បាញ​នោះ​គឺកាមេរ៉ា​។  Huawei P40 Pro ភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ (Ultra Vision Leica Quad Camera) ដោយមួយគ្រាប់គឺជាលេនដើមទំហំ 50MP (RYYB + OIS) Aperture f/1.9, មួយគ្រាប់ជាលេនទូលាយបែបលំដាប់ថតកុន (Ultra Wide Cine) ទំហំ 40MP Aperture f/1.8, មួយគ្រាប់ទៀតជាលេនពង្រីក Periscope ( RYYB + OIS) ទំហំ 12MP Aperture f/3.4 មានសមត្ថភាពអាចធ្វើការពង្រីក Optical Zoom បាន 5 ដង, Hybrid Zoom បាន​ 10 ដង និង SuperSensing Zoom បានដល់ទៅ 50 ដង និងមួយគ្រាប់ចុងក្រោយគេជា Depth Sensing (ToF)។

ដោយ៖ Vireak