ពលករ-ពលការិនីខ្មែរ កាន់ប្រភេទទិដ្ឋាការE-9 ដែលបញ្ចប់អាណតិ្ត០៤ឆ្នាំ ១០ខែ អាចបន្តសុពលភាពស្នាក់នៅ និងធ្វើការនៅកូរ៉េ ចំនួន៥០ថ្ងៃ បន្ថែមទៀត

(កូរ៉េ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជូនដំណឹងដល់បងប្អូនពលករ-ពលការិនីខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េកាន់ប្រភេទទិដ្ឋាការ E-9 ឲ្យជ្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងនិយោជន៍កូរ៉េ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ពលករ-ពលការិនីបរទេសដេលបានបញ្ចប់អាណត្តិ០៤ឆ្នាំ ១០ខែ អាចបន្តសុពលភាពស្នាក់នៅ ធ្វើការនៅសាធារណរដ្ឋកូរ៉េចំនួន៥០ថ្ងៃបន្ថែមទៀត ដោយមានលក្ខខណ្ឌសំខាន់ៗមួយចំនួន៕