សូម្បីតែ អគ្គមេបញ្ជាការកងកម្លាំងយោធារបស់ហ្វីលីពីន ក៏ឆ្លងកូវីដ១៩ ដែរ

(អន្តរជាតិ)៖ សារព័ត៌មាន CNN Philippines នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្សាយថា លោក Felimon Santos Jr. ដែលជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វីលីពីន បានឆ្លងជំងឺកូវីដ១៩ (COVID-19)។

ប្រភពដដែលឲ្យដឹងថា លោក Santos បានចាប់ផ្តើមអនុវត្តន៍វិធានការនៅដាច់ដោយឡែកក្នុងផ្ទះរបស់លោក តាំងពីថ្ងៃទី២៤ ខែមីនា បន្ទាប់ពីលោកបានធ្វើប្រាស្រ័យទាក់ទងជាមួយមន្រ្តីជាន់ខ្ពស់ហ្វីលីពីនម្នាក់ ដែលត្រូវបានធ្វើតេស្តឃើញថាមានផ្ទុកកូវីដ១៩ (COVID-19)។ សម្រាប់លទ្ធផលធ្វើតេស្តរបស់លោក ទើបតែចេញមកកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ជាមួយគ្នានេះ លោកក៏បានជូនដំណឹងនេះដល់រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana ផងដែរ៕ សម្រួល៖ សង្ក្រាន្ត