មន្ត្រីអាមេរិកបានរាយការណ៍ថាយល់ព្រមកាត់ផ្តាច់ក្រុមហ៊ុន Huawei ពីក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបពិភពលោក

យោងតាមប្រភពព័ត៌មានពីកាសែតរ៉យទ័រ បាននិយាយថាមន្ត្រីរដ្ឋាភិបាលអាមេរិកបានយល់ព្រមលើវិធានថ្មី កាត់ផ្តាច់ក្រុមហ៊ុន Huawei ពីក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបពិភពលោក។

យោងតាមវិធានការណ៍ថ្មីក្រុមហ៊ុនបរទេសដែលប្រើឧបករណ៍ផលិតបន្ទះឈីបរបស់អាមេរិចសុំ​ការអនុញ្ញាតិ​ជាមុនសិនពេលផ្គត់ផ្គង់បន្ទះឈីបមួយចំនួនដល់ក្រុមហ៊ុន Huawei ។ ការរឹតបណ្តឹង​វិធានថ្មីនេះគឺដើម្បីដាក់កម្រិតលើការលក់ឈីបទំនើបទៅ ឲ្យក្រុមហ៊ុនទូរគមនាគមន៍យក្សចិន៕

ដោយ៖ Vireak

ប្រភព៖ Cnet