Batman ក៏​មិន​អាច​ទប់​ទល់​នឹង​ ​COVID-19 ដែរ ដោយ​ទើប​ប្រកាស​ថា​ឈប់ថត​បណ្តោះ​អាសន្ន​នា​ពេល​ថ្មី​ៗនេះ

អ្នកដឹកនាំរឿងលោក Matt Reeves បានធ្វើការប្រកាសនៅក្នុង Twitter កាលពីថ្ងៃពុធដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្រ។ សំនូរ​ដែល​អ្នក​គាំ​ទ្រ​តែង​តែ​សួរ​នោះ​គឺ ថាតើការថតខ្សែភាពយន្តត្រូវបានពន្យារពេលថត​ដោយ​សារតែ COVID-19ឬទេ?

អ្នក​ដឹក​នាំ​រឿង​បាន​ឆ្លើយថា«ត្រឹមត្រូវហើយ យើង​ត្រូវ​ផ្អាក​សិន​រហូត​ដល់​ពេល​ដែល​មាន​សុវត្ថិភាពវិញ។ អរគុណ​ដែល​បាន​ចោទជាសំនួរ​មក​កាន់​ពួក​យើង និង​ជូន​ពរ​អោយ​អ្នក​ទាំង​អស់​គ្នា​មាន​សុវត្ថិភាព។»

ដោយ៖ Vireak