លោកស្រី ឱ វណ្ណឌីន ៖ ការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា ការបរិភោគស៊ុត ដើម្បីជាផុតពីជំងឺកូរ៉ូណានោះ គឺជារឿងមិនពិតឡើយ

(ភ្នំពេញ)៖ នៅក្នុងកិច្ចសំភាសន៍ជាមួយនឹង ទូរទស្សន៍ជាតិកម្ពុជា ស្តីពីការវិវត្តន៍នានានៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បានបញ្ជាក់ថា ការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា ការបរិភោគស៊ុត ដើម្បីជាផុតពីជំងឺកូរ៉ូណានោះ គឺជារឿងមិនពិតឡើយ។

លោកស្រី ឱ វណ្ណឌីន៖ «ស្រ្តីជនជាតិ ...

លោកជំទាវបានបញ្ជាក់ថា ការបរិភោគស៊ុត ឬខ្ទឹមស គ្រាន់តែចំណែកមួយ ដែលជួយថែទាំសុខភាពឲ្យរឹងមាំប៉ុណ្ណោះ ហើយលោកជំទាវបន្ថែមផងដែរថា ការបរិភោគម្ហូបអាហារទាំងនោះមិនទាស់ខុសនោះទេ ប៉ុន្តែគ្រាន់តែសូមឲ្យបងប្អូនប្រជាពលរដ្ឋកុំឲ្យមានអារម្មណ៍ថា ម្ហូបអាហារទាំងនោះជាឱសថ ឬថ្នាំ ដែលអាចព្យាបាលកូវីដ១៩តែប៉ុណ្ណោះ។

របៀប បរិភោគ ស៊ុត ដែល នាំ ជំងឺ មក ...

លោកជំទាវក៏បានឲ្យដឹងទៀតថា ការបរិភោគ បន្លែ ផ្លែឈើច្រើន សុទ្ធតែល្អ ដែលអាចជួយទ្រទ្រង់សុខភាព ដើម្បីឲ្យប្រព័ន្ធការពាររឹងមាំ ប្រឆាំងនឹងជំងឺផ្សេងៗ៕ សម្រួល៖ យុទ្ធ