BREAKING NEWS៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ឆ្លងវីរុស កូវីដ១៩

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានចុះផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ត្រូវបានគេ ធ្វើតេស្តិ៍រកឃើញថាមានផ្ទុកវីរុស កូវីដ១៩ ហើយគាត់កំពុងត្រូវបានគេ ដាក់ដោយឡែកឯ ប៉ុន្តែ នាយករដ្ឋមន្ត្រីខាងលើនៅ តែដឹកនាំប្រទេស ដើម្បីឆ្លើយតបចំពោះការផ្ទុះឡើងនៃវីរុសនេះ។ 

លោក Johnson បាននិយាយថា«ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខ្ញុំមានវិវត្តនៃរោគសញ្ញាបន្តិចបន្ទួច ហើយបានធ្វើតេស្ត៍រកឃើញវីរុសនេះ។  ឥឡូវខ្ញុំកំពុងត្រូវបានដាក់នៅដោយឡែកពីគេ តែខ្ញុំនឹងបន្តដឹកនាំរដ្ឋាភិបាលតាមរយៈវីដេអូ ស្របពេលដែលប្រទេសយើងប្រយុទ្ធនឹងវីរុសនេះ«៕ ដោយ៖ Micheal