បៃដិន សុំទោសចំពោះការប្រើពាក្យប្រមាថ ជនជាតិអាមេរិកស្បែកខ្មៅ

(អន្តរជាតិ)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្ងប្រជាធិបតេយ្យលោក ចន បៃដិន បាននិយាយក្នុងបទសម្ភាន៍មួយថា ប្រសិនបើជនអាមេរិកស្បែកខ្មៅបោះឆ្នោឲ្យលោកត្រាំ ពួកនោះគឺជាស្រមោចខ្មៅរបស់លោកត្រាំហើយ ដែលគេយល់ថានេះ ជាសំដីប្រមានធ្ងន់ធ្ងរណាស់សម្រាប់ប្រជាជនអាមេរិកកាំងស្បែកខ្មៅ។

មានគេនិយាយថា ទំនងជាព្រះ ចាប់ទាញមាត់លោក ចន បៃដិន ឲ្យនិយាយភាសាបែបនេះ ដែលបង្កឲ្យមានកំហឹង ក្នុងចំណោមជនជាតិអាមេរិកស្បែកខ្មៅ។ បន្ទាប់មកលោក បៃដិន បានចេញមកសុំទោស និងសំដែងការសោកស្តាយ ។

គួររបញ្ជាក់ថា លោកបៃដិន មានការគាំ្រច្រើនពីក្រុមស្បែកខ្មៅ។ លោកបៃដិន អាយុ៧៧ឆ្នាំ បាននិយាយថាលោកសូមអរគុណ។ លោកបានទទួលការគាំទ្រច្រើនពីប្រជាជនអាមេរិកស្បែកខ្មៅ ដោយបានកត់សម្គាល់ទៀតថា នៅក្នុងការឃោសនា ដើម្បីបានទទួលជាបេក្ខជនប្រធានាធិបតីនៅក្នុងរដ្ឋ South Carolina អ្នកបោះឆ្នោតគាំទ្រលោកមានប្រមាណជាង៦០% ជាប្រជាជនស្បែកខ្មៅ ដែលក្នុងនោះមានទាំងលោកអតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា ផងដែរ៕ ដោយ៖សារឹទ្ធ (សម្រួលដោយ៖ Micheal)