អតីតពិធីការនីម្នាក់ ទាមទារឲ្យដោះលែង Julian Assange ចេញពីគុក

(អន្តរជាតិ)៖ លោកស្រី Pamela Anderson អតីតពិធីការនីទូរទស្សន៍ ដែលធ្លាប់បានអំពាវនាវឲ្យមានការដោះលែង Assange ក្នុងអំឡុងឆ្នាំ២០១៨ និងទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលី ជួយការពារគាត់ក្នុងនាមជាប្រជាជនអូស្ត្រាលីនោះ ពេលនេះនាងមានអំពាវនាវឲ្យមានការដោះលែងម្តងទៀត។

នាង Pamela និយាយថា គេត្រូវតែដោះលែងស្ថាបនិកវេបសាយ Wikileak លោក Juliang Assange ចេញពីពន្ធនាគារពីព្រោះគាត់កំពុងស្ថិតក្នុងស្ថានភាពមានជំងឺធ្ងន់ធ្ងរ និងអាចស្លាប់នៅក្នុងពន្ធនាគារ។

អតីតតារាសំដែង និងជាពិធីការិនីរូបនេះ បានអំពាវនាវឲ្យដោះលែងជនជាតិអូស្រ្តាលីរូបនេះ ដោយសារថាពេលនេះ សភាពក្នុងពន្ធនាគារកាន់តែស្មុគស្មាញ ក្រោយការឆ្លងរាលដាលនៃជំងឺ COVID-19។

នាង Pamela បានបញ្ជាក់ទៀតថា នាងក៏មិនដឹងថាជោគវាសនាលោក Assange យ៉ាងណានោះទេ ដោយគ្រាន់តែដឹងថា គាត់មានជណងឺធ្ងន់ធ្ងរ ហើយម្យ៉ាងនាង បានដាច់ទំនាក់ទំនងជាមួយគាត់ទៅហើយ។

នាង Pamela ត្រូវបានគេមើលឃើញថា នាងជាសកម្មជនម្នាក់ក្នុងការពារស្ថាបនិក Wikileak លោក Juliang Assange៕ ដោយ៖ សារិទ្ធិ (សម្រួលដោយ៖ Micheal)