ក្មេងប្រុសស្រីបានលុងទឹកស្លាប់់ទាំងពីរនាក់នៅស្រុកស្អាង …!

(កណ្ដាល) អាសូរពេកក្រៃម្តាយឪពុកស្រែកយំស្ទើរសន្លប់ខណះកូននឹងក្មួយរបស់គាត់បានលុងទឹកស្លាប់ទាំងពីរនាក់ករណីលង់ទឹកស្លាប់នេះកើតហេតុថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១៦និង៣០នាទីនៅចំនុចត្រពាំងអង្គសិត្ថនៅ ភូមិតានូ ឃំុ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តា។

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះ(ចំនួន០២នាក់) ទី១ឈ្មោះ ខុំ វ៉ាន់ ភេទ ប្រុស អាយុ ០៩ឆ្នាំ ជនជាតិខ្មែរមានទីលំភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង។ ឪពុកក្មេងរងគ្រោះមានឈ្មោះ ញ៉ សុខុម អាយុ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ម្ដាយឈ្មោះ នាង ជ្រឿនអាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ។

ជនរងគ្រោះទី២.ឈ្មោះ ធូ ណារី ភេទស្រី អាយុ០៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល។ឪពុក ឈ្មោះ ធី ចាន់ធូ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ម្ដាយឈ្មោះ ញ៉ គៀង អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មការនីរោងចក្រ។

ប្រភពបានបន្តទៀតថា នៅថ្ងៃទី២២ខែ ឧសភា ឆ្នាំ ២០២០វេលាម៉ោង១៦និង១៤នាទី ឪពុកបង្កើតរបស់ជនរងគ្រោះបានយកសំណាញ់ទៅបង់ត្រីនៅត្រពាំងអង្គកូនប្រុស និងក្មួយស្រីបង្កើតទៅតាមពេលដល់ត្រពាំងអង្គឪពុកបានបង់សំណាញ់នៅខាងជើងត្រពាំងអង្គ (មានជំរៅមួយកាវរបស់អាx)កូនប្រុសនិងក្មួយស្រីលេងទឹកនៅខាងត្បូង

ពេលកំពុងលេងទឹកទាំងពីរនាក់បងប្អូមិនចេះហែលទឹកផងហើយដោយឪពុកមិនចាប់អារម្មណ៍ផងកូនបានស្រែកហៅឪពុកឲ្យជួយឪពុកបានលឺក៍ក្រលេខមើលត្បូងឃើញកូនក៍បានទំលាក់សំណាញ់ចុះរត់មកជួយកូន។ ប៉ុន្តែទំរាំមកដល់ឪពុកទន់ជើងស្លុតស្មារតីបានឈរមើលហើយស្រែកយំឲ្យគេជួយកូនប្រុសនិងក្មួយស្រីបានលង់ទឹកបានសន្ទុះក្រោយមកបានមានប្រជាពលរដ្ឋនៅក្បែរនោះរត់ជួយហើយទំរាំរកឃើញប្រហែលជាកន្លះម៉ោងទើបរកឃើញក្មេងទាំងពីរនាក់នោះបានលង់ទឹកស្លាប់បាត់អស់ទៅហើយ។ ក្រោយមកមេភូមិតានូបានរាយការណ៍តាមទូរស័ព្ទប្រាប់ថាមានក្មេងលង់ទឹកស្លាប់។

សមត្ថកិច្ចជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយពិនិត្យរួចសពទាំងពីរបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយសនសុភ័ក្ដ