ប្រមុខដឹកនាំរដ្ឋាភិ​បាលកម្ពុជា ផ្លាស់ប្ដូរនិងតែងតាំងមុខតំណែងប្រធាននាយកដ្ឋានចំនួន៣រូប​ នៃ​អគ្គនាយកដ្ឋា​នអន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានចេញអនុក្រឹត្យលេខ ៤៨០ អនក្រ.គត ផ្លាស់ប្ដូរនិងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានចំនួន០៣រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ។

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង០៣រូប ដែលត្រូវផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងនេះរួមមាន៖

ទី១៖ លោកឧត្តមសេនីយ៍ឯក កែម សារិន ពីប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន ទៅជាប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី

ទី២៖ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ពីប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី ទៅជាប្រធាននាយកដ្ឋានជនភៀសខ្លួន

ទី៣៖ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ជាប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖

ដោយ៖ យុទ្ធ