អាសូរណាស់! ពលករខ្មែរនៅកូរ៉េផ្ទុះធុងសាំងរលាកស្រោបខ្លួន

(កូរ៉េ)៖ យោងតាមទំព័រផេកហ្វេសប៊ុក «Meng Costa page បំណងល្អពីខ្ញុំ» ដែលជាទំព័រមួយតែងតែជួយដោះស្រាយបញ្ហាផ្សេងៗដល់ពលករខ្មែរនៅប្រទេសកូរ៉េ បានបង្ហោះនូវរូបភាពបុរសជាជនជាតិខ្មែរម្នាក់ក្នុងរាងកាយរបួសស្រោបខ្លួនអមជាមួយព័ត៌មានលំអិតគួរឱ្យអាសូរថា៖ សូមជួយចែករំលែកបន្ត​ ព្រមទាំងជួយឧបត្ថម្ភ នេះហើយជីវិតពលករ បើជួបសំណាងល្អនឹងបានប្រពៃផុតភ័យទាំងពួង​ប៉ុន្តែបើជួបគ្រោះចង្រៃនឹងរងទុក្ខខ្លោចផ្សារខ្លាំងណាស់។ ជាក់ស្តើងដូចប្អូនប្រុស ហេង សុខម៉េងលី មានស្រុកកំណើតនៅខេត្តក្រចេះមកកូរ៉េទើបបាន១ឆ្នាំ២ខែ​ បានរងគ្រោះនៅថ្ងៃទី១៣ខែ0៤កន្លងទៅ ដែលត្រូវរងគ្រោះផ្ទុះធុងសាំងដែលផ្ទុកទៅដោយសារជាតិគីមី ពេលផ្ទុះក៏ចេញជាភ្លើងឆេះស្រោបទាំងខ្លួនទាំងមូល។ កម្រិតនៃការឆេះ70% គ្រូពេទ្យបាននិយាយថា ការព្យាបាលត្រូវការ១ឆ្នាំឬលើសពីនេះទៀត។ មកទល់ពេលនេះការសម្រាកព្យាបាលមានរយៈពេល៤០ថ្ងៃហើយព្រមទាំងទទួលការវះកាត់៤ដងហើយដែរ បច្ចុប្បន្នកំពុងស្ថិតនៅបន្ទប់ICU ។គាត់ធ្វើការនៅតំបន់충북 옥천군 동이면 ឥលូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ충북 청주시 흥덕구 오송읍 오송생명1로 191 베스티안병원បងប្អូនដែលនៅជិតអាចអញ្ជើញទៅសួរសុខទុក្ខគាត់ដោយផ្ទាល់បាន ជួយលើកទឹកចិត្តនឹងផ្តល់កម្លាំងចិត្តដល់រូបគាត់ផងក្នុងនាមពលករដូចគ្នា។ បើបងប្អូនមានបំណងចង់ជួយឧបត្ថម្ភដល់គាត់សូមទាក់ទងមកលេខ 010-2034-9168 ឬតាមរយៈលេខកុងខាងក្រោមដើម្បីសម្រាលដល់ការលំបាកខ្វះខាតរបស់គាត់។គ្រួសារគាត់បានពឹងអោយខ្ញុំផុសដូចនេះសូមបងប្អូនជួយដល់គាត់ផង។សូមអរគុណ!»។

ព័ត៌មាននេះក៏ចាត់ទុកជាការដាស់តឿនក្រើនរម្លឹកដល់បងប្អូនពលករខ្មែរដែលចំណាកស្រុកទៅបំពេញការងារនៅប្រទេសកូរ៉េ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញការងារ ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗនិងសូមរួសរាន់រកជំនួញផ្នែកច្បាប់ៗផ្សេងៗ ប្រសិនជាមានករណីមិនប្រក្រតីណាមួយកើតឡើង៕ ដោយ៖ ភូមិន្ទ

 

 

 

 

 

 

បេនី យ៉ាំង ជេរអ្នកណាផ្អើលទៀតហើយ!