ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ខាងមុខ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈផេកហ្វេសប៊ុករបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងកើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។

អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា៕ ដោយ៖ យុទ្ធ (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)