ប្រជាពលរដ្ឋដែលប្រើប្រាស់ទូរសព្ទ លែងមានការត្អូញត្អែរអំពី បញ្ហាកាត់លុយ ដោយពុំដឹងមូលហេតុទៀតហើយ

(ភ្នំពេញ)​៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានជូនដំណឹងដល់សារធារណជនថា នាពេលកន្លងមក ប្រជាពលរដ្ឋមានការត្អូញត្អែរអំពីបញ្ហាកាត់លុយទូរសព្ទដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាផ្សេងៗដោយមិនដឹងខ្លួន ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍កំពុងជំរុញឲ្យនិយ័តករទូរគមនាគមន៍កម្ពុជា សហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយ ដែលបានបង្កើតរួចហើយ ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្ដាច់រាល់សេវាកម្មបន្ថែមដែលបានភ្ជាប់ដោយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន៕

សូមអានខ្លឹនសារទាំងស្រុងដូចខាងក្រោម៖