ស្ទីលតែងខ្លួនថ្មីរបស់ នីកូ ធ្វើឱ្យនារីៗវង្វេងអស់ហើយ…

តារាចម្រៀងចំណូលថ្មីប្រចាំផលិតកម្មយក្សរស្មីហង្សមាស លោក នីកូ មួយរយៈចុងក្រោយនេះហាក់ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីមហាជន ព្រោះតែការដូរស្ទីលរៀបចំខ្លួនបែបឃ្យូដៗរួមជាមួយនឹងទម្រង់សក់វែងបែបបុរសអ៊ឺរ៉ុបរបស់ខ្លួន ទាញចិត្តមិត្តនារីៗឱ្យបាក់ចិត្តចាប់អារម្មណ៍មិនស្ទើរឡើយ។

ក្រៅពីចេះតុបតែងខ្លួនតាមកាលៈទេសៈនិងមានសំនៀងល្អសមជាតារាយុវវ័យល្បីឈ្មោះជួរមុខហើយនោះ ម្ចាស់បទ «ទៅត្រង់» រូបនេះក៏មានសមត្ថភាពមិនធម្មតា ក្នុងការដឹកនាំសម្ដែង និពន្ធ និងលេងឧបករណ៍តន្រ្តីមួយចំនួនបានយ៉ាងល្អ ដែលនេះជាចំនុចមួយកម្រនឹងមានតារារូបណាធ្វើបានដូចលោក។ មិនតែប៉ុណ្ណោះ សមត្ថភាពនិងរូបសម្រស់ស្រស់សង្ហាតាំងពីកំណើតនេះ ធ្វើឱ្យតារាដែលមានបងប្អូនសុទ្ធតែជាអ្នកសិល្បៈល្បីឈ្មោះរូបនេះក្ដោបបានដំណែងជាតួឯកក្នុងការផ្សព្វផ្សាយផលិតផលធំៗមួយចំនួនដែលនេះជាប្រភពចំណូលដ៏សំខាន់។ អ្វីដែលកាន់តែគួរឱ្យស្ងើចសរសើរនោះ គឺលោកជាតារាប្រុសទីមួយដែលហ៊ានកំណត់លក្ខខណ្ឌមិនទទួលយកការងារជាអ្នកផ្សព្វផ្សាយស្ពតស្រាបៀរផ្សេងៗឡើយ បើទោះបីជាតម្លៃខ្លួនខ្ពស់យ៉ាងណាក៏ដោយ ដែលនេះជាការកំណត់លក្ខខណ្ឌមួយប្រកបដោយឧត្ដមគតិខ្ពស់ ហើយវាក៏ជាកម្លាំងចលករធ្វើឱ្យ នីកូ កាន់តែទទួលបានប្រជាប្រិយភាពទ្វេដងពីហាជនទាំងក្នុងនិងក្រៅប្រទេស។

ចង់ដឹងថា! តើស្ទីលថ្មីនៃការតុបតែងខ្លួនជាបុរសសក់វែងរបស់ នីកូ មានភាពស្រស់សង្ហាកម្រិតណានោះ សូមទស្សនាកម្រងរូបភាពខាងក្រោម៖

  

ដោយ៖ ភូមិន្ទ