រដ្ឋាភិបាលផ្តើមជួយវិស័យឯកជន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងវិស័យអគ្គិសនី

ក្រសួងរ៉ែនិងថាមពល ចេញប្រកាស ស្តីពី ការដាក់ឱ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។ ប្រកាសនេះគឺជា​ផ្នែកសំខាន់មួយក្នុងការជួយដល់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ទំាងឡាយណាដែលរងផល​ប៉ះពាល់ដោយជំងឺកូវីដ១៩។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា ការដាក់អនុវត្ត ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០នេះ មានគោលដៅកែសម្រួលដល់ការបង់ថ្លៃប្រើប្រាស់អគ្គិសនី​ដែលមានទីតំាងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម បានប្រើពីខែមិថុនាដល់ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួល​ទំាងការលំបាកក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតំាងដែលបានព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម។

លើសពីនេះផែនការនេះ ក៍និងទំាងជួយលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតំាងមានបរិយាកាស​អំណោយផលអាចបង្កើន​សកម្មភាពផលិតកម្ម ឬអាជីវកម្ម ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ផងដែរ។
ដើម្បីជ្រាបច្បាស់សូម ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម និងសាធារណជនអានសេចក្តីប្រកាសរបស់ក្រសួង រ៉ែ និងថាមពលរដ្ឋ​ដូចខាងក្រោមនេះ៖