មានរឿងអ្វីទើប Love Riya ជួលអង្គរក្សការពារប្រកៀកប្រកិតដូច្នេះ?

ពីអ្នករកស៊ីលក់ឡេតាមបណ្ដាញសង្គមហ្វេសប៊ុកធម្មតារហូតបានក្លាយជាតារាឡើងតាមប៉ុស្ដទូរទស្សន៍ជាញឹកញាប់នោះ អ្នកនាង Love Riya បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងបណ្ដាញសង្គមព្រោះតែរូបភាពដែលអ្នកនាងឈរសម្ញែងឡានទំនើបអមដោយអង្គរក្សមាឌធំដំបងឈរអមសងខាង ដូចជាត្រៀមការពារទប់ទល់នឹងអ្នកណាម្នាក់ដែលចង់យាយីធ្វើបាបនាង។

ឆ្លើយតបទៅនឹងការសម្ញែងអង្គរក្សប្រៀបដូចតារាល្បីលំដាប់ថ្នាក់ពិភពលោក ឬប្រៀបដូចជាអ្នកមុខអ្នកការដែលមានភារកិច្ចធំដុំចំពោះសង្គមជាតិនោះ អ្នកនាងរីយ៉ា បានឱ្យដឹងថា «នេះមិនមែនជាការសម្ញែងអួតអាងអ្វីនោះទេ ប៉ុន្តែត្រូវតែការពារខ្លួនទើបល្អ។»

គួរបញ្ជាក់ថា ក្រៅពីចូលចិត្តសម្ញែងមាសពេជ្រជ្រែកខ្លួនក្នុងពេលអង្គុយឡាយលក់ផលិតផលម្ដងៗ និងជាតារាហ្វេសប៊ុកមាត់ផុយជេរតបតមិនសម្ចៃមាត់ទៅមនុស្សដែលមិនសូវចូលចិត្តនាងហើយនោះ Love Riya ក៏មានសមត្ថភាពអាចច្រៀងបានក្នុងទឹកដមសំឡេងកម្រិតបង្គួររហូតដល់អាចចេញបទចម្រៀងផ្ទាល់ខ្លួននៅលើទីផ្សារផងដែរ។ ដោយ៖ ភូមិន្ទ