លោក ខាន់ សុវណ្ណ សរសេរលិខិតសុំទោសសម្តេចតេជោ ដោយសារខ្លួនដឹងកំហុសពីការ​និយាយ​ប៉ះ​ពាល់ដល់ស្ថាប័នវិទ្យុបាយ័ន

(ភ្នំពេញ)៖ លោក ខាន់ សុវណ្ណ ម្ចាស់កម្មវិធី live Show របស់អង្គព្រោកប្រាជ្ញ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០ នេះ បានសរសេរលិខិតសុំទោស សម្តេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ត្រីកម្ពុជា និងសុំទោសជាសាធារណចំពោះកំហុសរបស់ខ្លួន ដែលបាននិយាយប៉ះពាល់ដល់ស្ថាប័នវិទ្យុបាយ័ន គឺដោយសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដកសិទ្ធិលោកមិនអោយបន្តការងារ។

លោក ខាន់ សុវណ្ណបានលើកឡើងថា« ខ្ញុំបាទខាន់ សុវណ្ណសូមគោរពសុំទោសចំពោះ​ការ​លើក​ឡើងក្នុងឡាយសូកាលពីព្រឹកមិញនេះករណីដែលថាខ្ញុំបាទមិនចង់ផ្សាយសម្លេងក្នុងវិទ្យុបាយ័នដោយខ្លួនឯងនោះគឺជាការកុហកទេ។ ធាតុពិតសម្តេចនាយកលោកពិតជាបានដកសិទ្ធិមិនឲ្យខ្ញុំបាទផ្សាយលើប្រព័ន្ធវិទ្យុបាយ័នពិតប្រាកដមែនហើយ»។

អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ និងប្រជាពលរដ្ឋខ្មែរមេត្តាអភ័យទោសដល់​រូបខ្ញុំបាទផង​ដែលមានចេតនាផ្សាយនិយាយខុសពីការពិត៕ (ដោយៈ ឡេង ដេត)