Update ៖ ប្រអប់ខ្មៅនៃការធ្លាក់យន្តហោះនៅប្រទេសប៉ាគីស្ថានត្រូវបានរកឃើញ

(ប៉ាគីស្ថាន)៖ ឧបករណ៍ថតសំឡេងនិងម៉ាស៊ីនថតសំលេងកាប៊ីនយន្ដហោះត្រូវបានរកឃើញពីកន្លែងធ្លាក់យន្ដហោះដែលបានសម្លាប់អ្នកដំណើរនិងសមាជិកនាវិកយ៉ាងតិច ៩៧ នាក់នៅទីក្រុងការ៉ាជីរបស់ប៉ាគីស្ថាន។

ជើងហោះហើរអន្តរជាតិប៉ាគីស្ថាន PK-8303 បានហោះចេញពីទីក្រុង ឡាហ័រទៅកាន់ទីក្រុង ការ៉ាជី នៅពេលដែលវាបានធ្លាក់ចុះនៅម៉ោងប្រហែល ៩ និង ៤៥ នាទីថ្ងៃសុក្រ។ យន្តហោះ Airbus A320 ដែលមានមនុស្សចំនួន ៩៩ នាក់ជិះនៅលើនោះបានធ្លាក់ចូលទៅក្នុងសង្កាត់ដែលមានមនុស្សរស់នៅច្រើននៅភាគខាងត្បូងបន្ទាប់ពីព្យាយាមចុះចតនៅអាកាសយានដ្ឋានពីរលើកមិនបានសម្រេច។

អ្នកនាំពាក្យ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ (PIA ) លោក Abdullah Khan បាននិយាយកាលពីថ្ងៃសៅរ៍ថាប្រអប់ខ្មៅត្រូវបានគេរកឃើញកាលពីល្ងាចម្សិលមិញ ដោយកំពុងប្រគល់វាទៅឱ្យក្រុមអ្នកស៊ើបអង្កេត៕ (ដោយ៖ ឡេង ដេត)