អ្នកឆ្លងជំងឺកូវី-១៩ នៅសិង្ហបូរី កើនឡើង ៣១០០០ នាក់

(Singapore)៖ ប្រទេសសិង្ហបូរី បានរាយការណ៍ថាករណីឆ្លងចំនួន ៦៤២ ករណី ដែលធ្វើអោយប្រទេស រីកចម្រើនខាងផ្នែកសេដ្ឋកិច្ចស្ថិតក្នុងតំបន់អាស៊ី មួយនេះ មានចំនួនអ្នកឆ្លងសរុបកើនឡើង ដល់ ៣១.០០០ គិតត្រឹមរសៀលថ្ងៃសៅរ៍។ តាមសារព័ត៌មាន CNA រាយការណ៍ថា ការធ្វើបច្ចុប្បន្នភាពចុងក្រោយ គឺភាគច្រើនពាក់ព័ន្ធនឹងកម្មករ។

ក្រសួងសុខាភិបាលសិង្ហបូរីបាននិយាយថា មានករណីសរុបចំនួន ចំនួន ១១ កើតមាននៅក្នុងសហគមន៍ ដែលមាន៦អ្នក មានទាំងជនជាតិសាំការពួរ ឬអ្នកស្រុករស់នៅអចិន្ត្រៃ ដែលមានអ្នកកាន់លិខិតឆ្លងដែនចំនួន ៣ នាក់ និងអ្នកកាន់លិខិតអនុញ្ញាតការងារចំនួន២ នាក់៕ (ឡេង ដេត)