លោក ខាន់ សុវណ្ណ ដឹងកំហុស ចេញមុខសុំទោគណៈសង្ឃនិងសាធារណជន

លោក ខាន់ សុវណ្ណ ស្ថាបនិកកម្មវិធីអង្គព្រោកប្រាជ្ញ បានទទួលស្គាល់កំហុស និងធ្វើលិខិតសុំព្រះរាជទានទោសពី គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ នេះ បានចេញសេចក្តីថ្លែងការណ៍ មួយបដិសេធចំពោះការលើកឡើង របស់អាខោន ហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ខ្មែរ ម្ចាស់ស្រុក ក្រោមការគ្រប់គ្រង់របស់លោក ខាន់ សុវណ្ណ។

សេចក្តីថ្លែងការលើកឡើងថា លោក ខាន់ សុវណ្ណ បាននិយាយថា កម្ពុជាកំពុងខ្វះ​ខាតកម្លាំង​ពលកម្ម ក្នុងវិស័យសំណង់ ហើយត្រូវការកម្មកររាប់ម៉ឺនាក់ ហើយដើម្បីបង្គ្រប់ទីផ្សារ ចាប់ផ្សឹកលោកសង្ឃ កំពុងពេលកម្លាំង ក្រោមអាយុ៥៦ ចោលអោយអស់។

គណៈសង្ឃនាយកចាត់ទុក ការលើកឡើងបែបនេះ ជាការការម៉ាកងាយមកលើព្រះសង្ឃក្នុងព្រះពុទ្ធសាសនា និងភាពអសីលធម៌ឃោឃៅ និងរំលោភទៅលើព្រហ្មណ្ឌកម្ពុជា មាត្រា ៥១៦ ពីបទប្រមាថកាតទៀនព្រះសង្ឃ និងច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៤៣ ដែលចែងថា ព្រះពុទ្ធសាសនាជាសានារបស់រដ្ឋ ដែលរដ្ឋមានកាតព្វកិច្ចការពារ មិនអោយបុគ្គលណារំលោភបំពានបាន៕ (ដោយៈ ឡេង ដេត)