អ្នកស្លាប់ដោយសារកូវីដ១៩ នៅអាមេរិក កើនឡើងជាង ១០០,០០០ គ្រាដែលប្រទេសបានបើកទ្វារឡើងវិញ

(អន្តរជាតិ)៖ វីរុសកូរ៉ូណាបានសម្លាប់មនុស្សជាង ១០០.០០០ នាក់ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ប៉ុន្តែចំនួនមនុស្សស្លាប់ប្រចាំថ្ងៃបានធ្លាក់ចុះ ជម្រុញឱ្យអាជីវកម្មនានាបើកទ្វារឡើងវិញ ហើយជនជាតិអាមេរិកអាចងើបចេញពីការជាប់គាំងជាង ពីរខែ ។ មានប្រជាជនអាមេរិកប្រហែល ១.៤០០ នាក់ បានស្លាប់ ជារៀងរាល់ថ្ងៃ នៅក្នុងខែឧសភា គឺធ្លាក់ចុះពីចំនួនខ្ពស់បំផុត ២០០០ នាក់ ក្នុងខែមេសា ។

ក្នុងរយៈពេលប្រហែល បីខែ ជនជាតិអាមេរិកបានស្លាប់ ដោយសារកូវីដ-១៩ ច្រើនជាងការស្លាប់អំឡុងសង្គ្រាមកូរ៉េ សង្គ្រាមវៀតណាម និងជម្លោះនៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣-២០១១ បូកបញ្ចូលគ្នា ។ ជំងឺផ្លូវដង្ហើមថ្មីនេះ ក៏បានសម្លាប់មនុស្សច្រើនជាងការរីករាលដាលនៃជំងឺអេដស៍ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩ ហើយវាអាក្រក់ជាងជំងឺផ្តាសាយតាមរដូវ ដែលបានកើតឡើងរាប់ទសវត្ស ។ លើកចុងក្រោយ គ្រុនផ្តាសាយបានសម្លាប់មនុស្សជាច្រើននៅសហរដ្ឋអាមេរិក គឺនៅរដូវកាល ១៩៥៧-១៩៥៨ ដែលមាន ១១៦.០០០ នាក់ បានស្លាប់ ។

នៅទូទាំងពិភពលោក ករណីកូវីដ១៩ បានឆ្លងជាង ៥,៧ លាននាក់ ជាមួយការស្លាប់ជាង ៣៥០.០០០ នាក់ ចាប់តាំងពីការផ្ទុះបានចាប់ផ្តើមនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន ហើយបន្ទាប់មកបានទៅដល់អឺរ៉ុប និងសហរដ្ឋអាមេរិក ។ អាមេរិកខាងត្បូងកំពុងរងនូវការផ្ទុះឡើងនៃជំងឺនេះ ដោយប្រទេសប្រេស៊ីលមានចំនួនករណីខ្ពស់បំផុតទី២ នៅលើពិភពលោក ៕ ដោយ៖ សារិទ្ធ (កែសម្រួល៖ យុទ្ធ)

US coronavirus deaths pass bleak 10,000 milestone