ម៉ូតូ នឹងម៉ូតូបេីកបុកគ្នា បណ្តាលឲ្យរងរបួស៣នាក់ នៅស្រុកខ្សាច់កណ្ដាល​

(កណ្ដាល​)៖​ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាងម៉ូតូ ​នឹង​ម៉ូតូ​ បណ្តាលឱ្យរងរបួស​០៣នាក់ ដែលហេតុការណ៍នេះ បាន​កេីតឡេីង​ នាថ្ងៃសៅរ៍​ ទី៣០​ ខែ​ឧសភា​​ ឆ្នាំ​២០២០​ វេលា​ម៉ោង​​៦ និង​១៦នាទី​​​​ល្ងាច នៅលេីផ្លូវ​ខេត្ត​៣៨២​ នៅ​ចំណុច​ភូមិព្រែកជ្រូក​​​ ឃុំបាក់ដាវ​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។

បើយោងតាមប៉ូលិស បាននិយាយថា​ គ្រោះថ្នាក់នេះបង្កឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SUZUKI Smash V ធុនC110 ពណ៌ក្រហម​ ពាក់​ផ្លាកលេខ​ភ្នំពេញ1BH-0872 បេីក​បរ​ដោយ​ឈ្មោះទូច​ ហ៊ៅ ភេទ​ប្រុស​ អាយុ​៦០ឆ្នាំ​ នៅភូមិព្រែកជ្រូក​ ឃុំបាក់ដាវ​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ដែលបាន​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្នំពេញ​ ដោយបេីកបរក្នុងទិសដៅពី​ត្បូង​ទៅ​ជើង​ និងអ្នករួម​ដំណើរ​ឈ្មោះ​រ៉ាន​ គីម​ហួយ​ ភេទ​ស្រី​ អាយុ​០៦ឆ្នាំ​ នៅភូមិព្រែកជ្រូក​ ឃុំបាក់ដាវ​ ស្រុកខ្សាច់កណ្ដាល​ខេត្តកណ្ដាល​ បានរងរបួស​ធ្ងន់ និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្នំពេញ​ដូចគ្នា។

លុះមកដល់​ចំណុច​កេីត​ហេតុ​ខាង​លើ​ម៉ូតូ​បង្ក ​បាន​បត់​ចូល​ផ្ទះ​ស្រប​ពេល​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ HONDA​ ធុនC125 ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1CA-7048 បេីកបរដោយឈ្មោះពៅ​ តុង​លាង​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ នៅភូមិកំពង់​ឫស្សី​ ឃុំកំពង់​ឫស្សី​ ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ បេីកបរក្នុងទិសដៅពី​ជេីងទៅ​ត្បូង​បញ្ច្រាស​ទិស​គ្នា​។

ប៉ូលិសបន្តថា​ មុន​ពេល​កេីតហេតុមានម៉ូតូ​មួយគ្រឿង​ម៉ាក​SUZUKI Smash C110​ ពាក់ផ្លាកលេខ​ភ្នំពេញ​1BH-0872 បេីក​បរ​ដោយ​ឈ្មោះ​ទូច​ ហ៊ៅ​ ភេទ​ប្រុស​ អាយុ​៦០ឆ្នាំ​ បាន​បេីកបត់​មិន​បានមេីល​ឆ្វេង​ស្ដាំ​ខ្វះការប្រុងប្រយ័ត្ន
ស្រប​ពេល​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​HONDA​ធុន​C125ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1CA-7048 បេីក​បរ​ដោយ​ឈ្មោះ​​ពៅ​ តុងលាង​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​​ បេីក​បរ​នៅ​ក្នុង​ល្បឿន​លឿន​ខ្វះការប្រុងប្រយត្ន័​ ហេីយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​នឹង​ម៉ូតូ​បង្ក​ខាង​បណ្ដាលឱ្យ​ដួល​ទៅ​នឹង​ថ្នល់​រងរបួស​ធ្ងន់​តែម្តង។

ចំណែក​អ្នក​បេីក​បរ​ម៉ូតូ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើ​ការ​ឃាត់​ខ្លួនប្រគល់​ឱ្យ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​​បាក់​ដាវ​។ ចំណែក​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​វាស់​វែង​យក​មក​រក្សា​ទុក​នៅ​អធិការ​​ស្រុក​៕ដោយ៖ភាវុន (សម្រួលដោយ៖ Micheal)