ប្រទះឃើញសពបុរសម្នាក់ចង.ករ នឹងដើមឈើជាប់គល់ស្ពានគយត្របែក ក្រុងស្វាយរៀង

(ស្វាយរៀង)៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចង.ករ នឹងដើមឈើ​​ ដែលដុះជាប់នឹងគល់ស្ពានគយត្របែកស្ថិតក្នុងភូមិ  តារាងបាល់  សង្កាត់ គយត្របែក ក្រុង/ខេត្តស្វាយរៀង ដែលបង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៨ៈ៤០នាទីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០នេះ មានប្រពលរដ្ឋម្នាក់ឈ្មោះ អ៊ុង សារឿន ភេទស្រី អាយុ 61ឆ្នាំ មានទីលំនៅភូមិតារាងបាល់  សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក ដោយប្រទះឃើញសពបុរសម្នាក់ បានចង.ករនឹងដើមឈើ។

ប្រភពដដែល បានបន្តទៀតថា ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចជំនាញបានសហការជាមួយ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក  និងក្រុមគ្រូពេទ្យ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ  និងពិនិត្យសាកសព ទើបស្គាល់អត្តសញ្ញាណថា សពជនរងគ្រោះខាងលើមានឈ្មោះ កែវ រិទ្ធី  ភេទប្រុស  អាយុ ៣៩ឆ្នាំ មានស្រុកកំណើតភូមិ សាលារៀន  ឃុំ បាសាក់  ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ជាមនុស្សអនាថា ហើយបច្ចុប្បន្នស្នាក់នៅវត្តកោះ។

ក្រោយពីការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្ររួចមកឃើញថា លើដងខ្លួនសាកសព ពុំឃេីញមានស្លាកស្នាមអី្វក្រៅពីកន្លែងចងកនោះទេ និងសាកសពមានចេញទឹកកាមតាមប្រដាប់ភេទ។ បន្ទាប់ពីពិនិត្យសាកសពរួច  ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា  សពចងកសម្លាប់ខ្លួនពីចន្លោះម៉ោង  1 រំលង អាធ្រាត  ដល់ម៉ោង 5 ទៀបភ្លឺ   ឈានចូលថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២០។ មូលហេតុ សាកសពជាមនុស្សមានសតិមិនគ្រប់។

បន្ទាប់ពីពិនិត្យលើសាកសពរួច សមត្ថកិច្ចយេីងបានប្រគល់សាកសពអោយទៅសាច់ញាតិ  ដើម្បីធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ ធារ៉ា (សម្រួលដោយ៖ Micheal) =