សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋធ្វើដំណើរតាមដងផ្លូវភាគច្រើនពាក់មួកសុវត្ថិភាព

(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើន ដែលកំពុងធ្វើដំណើរតាមដងផ្លូវភាគច្រើន ពាក់មួកសុវត្ថិភាព។

ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ ដើម្បីពិនិត្យមើលការកសាងផ្លូវនិងសមិទ្ធិផលផ្សេងទៀតនៅក្នុងខេត្តមួយនេះសម្តេចតេជោ ហ៊ុន សែនថ្លែងថា« ខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យ ឃើញថាពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍​ តែក៏នៅមានបងប្អូនមួយចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។ចំណែកការពាក់ម៉ាស់ការពារកូវីដ១៩ ពិនិត្យឃើញថាមានពាក់តិចតួចប៉ុណ្ណោះ»៕(ដោយ៖ ឡេង ដេត)