រួមរស់នៅជាមួយគ្នារាប់ខែ រហូតមានកូន ដល់ពេលទាស់ពាក្យសម្តីឈ្លោះគ្នា បែរជាអាណាព្យាបាលខាងស្រីដាក់ពាក្យបណ្តឹង

(កណ្តាល)៖ គូរស្នេហ៍មួយគូនេះរស់នៅជាមួយគ្នារាប់ខែ រហូតមានកូន លុះដល់ពេលទាស់ពាក្យសម្តីឈ្លោះគ្នា បែរជាអាណាព្យាបាលខាងស្រីដាក់ពាក្យបណ្តឹង ចាប់ខាងប្រុសជាប់គុកទៅវិញ ក្នុងករណី រួមភេទជាមួយអនីតិជនក្រោម អាយុ១៥ឆ្នាំ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ វេលាម៉ោង៣:០០នាទីចំណុច ភូមិត្រពាំងក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ០១នាក់ ឈ្មោះ ថ .វ. វ. ភេទ ស្រី កើតថ្ងៃទី១មិថុនា ឆ្នាំ ២០០៦ ជនជាតិខ្មែរមុខ របរ(គ្មាន)ស្នាក់ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យចំនួន១នាក់ ឈ្មោះហុង សុខខា ភេទ ប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិត រស់នៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន)។

ប្រភពដដែលបានបន្តថា ជនរងគ្រោះនិងជនសង្ស័យបានត្រូវគ្នាស្រឡាញ់គ្នារួមភេទជាមួយគ្នា រហូតមកដល់បច្ចុប្បន្ន និងមានកូនជាមួយគ្នា១៥សប្តាហ៍១៥ថ្ងៃហើយ ហើយមកដល់ថ្ងៃទី២៩ ឧសភា ២០២០ ជនរងគ្រោះនិងជនសង្ស័យបានទាក់ពាក្យសម្តីគ្នា ទើបអាណាព្យាបាលខាងស្រីនាំជនរងគ្រោះ និងជនសង្ស័យមកដាក់ពាក្យបណ្តឹងហើយប្រគល់ជនសង្ស័យអោយសមត្ថកិច្ចតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនបានស្រឡាញ់គ្នាហើយរស់នៅជាមួយគ្នារហូតមក។ ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕ សម្រួល៖ យុទ្ធ