សម្តេចប្រធានរដ្ឋសភាជំរុញឯកអគ្គរាជទូត កម្ពុជាប្រចំាប្រទេសនានាតម្កល់ផលប្រយោជន៍ជាតិជាធំនិង ពង្រីកកិច្ចសហប្រតិបត្តិជាមួយប្រទេសជាមិត្ត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន អនុញ្ញាតឲ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ទើបតែងតែងប្រចំាបណ្​ប្រទេសអង់គ្លេស ស៊ែប៊ី តូកគី បារំាង ឡាវ កូរ៉េខាងត្បូង អាល្លឺម៉ង់ ឥណ្ឌូណេស៊ី និងនិងសឹង្ហបូរី ចូលសម្តែងការគួរសមនិងទទួលអនុសាសន៍​ណែនាំមុនចេញទៅបំពេញបេស កកម្មការទូតក្រៅប្រទេស នាព្រឹកថ្ងៃចន្ទ ទី១ ខែ មិថុនា ឆ្នាំ២០២០នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងនោះ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច និងត្រូវពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទ្វេភាគីឱ្យ កាន់តែប្រសើរ និងស្អិតរមួតថែមទៀត ដើម្បី ទាញយកផលប្រយោជន៍ សម្រាប់ជាតិប្រទេស និងត្រូវបង្ហាញនិងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វ ផ្សាយឱ្យបរទេសស្គាល់កម្ពុជា ឱ្យបាន ច្បាស់ទាំងផ្នែកសិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរ ដែលឆ្លុះបញ្ចាំងឱ្យឃើញ ពីអត្តសញ្ញាណរបស់ជាតិ ដែលមានវប្បធម៌ផូរផង់ តាំងពី សម័យអង្គរមក។


សម្តេចបានជំរុញដល់ឯកអគ្គរាជទូតទំាងអស់ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និង ដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ ឱ្យមាន ប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុង កាលៈទេសៈការរាតត្បាត នៃមេរោគកូវីដ១៩ ជាមួយនឹងវិធានការការពារ និងការធ្វើដំណើរ ដោយបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឱ្យគ្នាទៅ វិញទៅមករវាងស្ថានទូតនិងប្រជាពលរដ្ឋខ្មែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើដល់ឯកឧត្តម លោកជំទាវ ដែលតំណាងឲ្យរាជរដ្ឋាភិបាកម្ពុជានៅលើឆាកអន្តរជាតិថា ត្រូវធ្វើការពន្យល់ឱ្យបានច្បាស់លាស់ ចំពោះទង្វើ បំភ័ន្តមតិឯមហាជន អំពីការអនុវត្តលទ្ធិប្រជាធិប តេយ្យ និងការគោរពសិទ្ធិមនុស្ស របស់កម្ពុជា ដែលមតិអគតិខាងក្រៅ តែងតែបំផ្លើសការពិត ក្នុងគោលបំណងបន្តះបង្អាប់ និងគៀបសង្កត់ មកលើរាជរដ្ឋាភិបាល ពិសេសត្រូវចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យ បានច្បាស់លាស់ ជាក់ស្តែង អំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរ ដែលកំពុងរស់ ក្រៅប្រទេស។

សម្តេចបានលើកឡើងថា ក្នុងកាលទេសៈបច្ចុប្បន្ន បច្ចេកវិទ្យាព័ត៌មានវិវឌ្ឍន៍យ៉ាងឆាប់រហ័យ និងសភាពការណ៍តំបន់ និងពិភពលោកប្រែប្រួលឥតឈប់ឈរនេះ ឯកអគ្គរាជទូត ត្រូវមាន ភាពអន្តរសកម្មជានិច្ច ដោយត្រូវក្តាប់ឱ្យបាន ច្បាស់នូវសភាពការណ៍ និងព័ត៌មាន ជាពិសេស ព័ត៌មានពីអគតិខាងក្រៅ ដែលតែងតែបំផ្លើសការពិតក្នុងគោលបំណងបន្តះបង្អាប់វាយប្រហារ និងគៀបសង្កត់ជាតិ ហើយត្រូវបង្ករលក្ខណៈងាយស្រួលលើ សេវាកម្មនានា របស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ ពួកគាត់ ហើយ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេស ដទៃទៀត ជាដើម៕ ដោយសិរី