រថយន្តបែនដឹកដីមួយគ្រឿងបើកបុកបុរសម្នាក់ដើរឆ្លងផ្លូវបណ្តាលឱ្យរបួសធ្ងន់

(កណ្តាល) ៖ រថយន្តបែនដឹកដីមួយគ្រឿងបានបើកបុកបុរសម្នាក់ដើរឆ្លងផ្លូវបណ្តាលឱ្យរបួសធ្ងន់ធ្ងរ កើតឡើងនាថ្ងៃអាទិត្យទី៣១ខែឧសភា ឆ្នាំ២០២០វេលាម៉ោង២និង៣០នាទីរសៀល នៅចំណុចខាងមុខផ្ទះតាលួតលើផ្លូវ២១A ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកHINO ពណ៌ខ្មៅប្រភេទបែនដឹកដី ពាក់ផ្លាកលេខព្រះសីហនុ3A-6044 អ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បានបើកក្នុងទិសដៅពីកើតទៅលិច(ពីស្វាយរលំ មក ស្ពានព្រែកសំរោង)ក៏បានបុកអ្នកថ្មើរជើងម្នាក់មានឈ្មោះហ៊ុយ ការ៉េ ភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅ ភូមិលេខ១សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្តកណ្ដាលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ)ដែលអ្នកថ្មើរជើងដើរឆ្លងផ្លូវពីជើងទៅត្បូង។

រថយន្តត្រូវបានប៉ូលិសយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន ដើម្បី ចាត់ការ តាមនីតិវិធី។ មូលហេតុមកពីអ្នកបើករថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន៕ ដោយ ភាវុន