Xiaomi Mi Band 5 នឹងមកដល់នៅថ្ងៃទី ១១ ខែមិថុនា ដែល​អាច​បញ្ជា​កាមេរ៉ាបាន

ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា Mi Band 5 នឹងបង្ហាញខ្លួននៅថ្ងៃទី ១១ ខែមិថុនា។ ពាក្យចចាមអារាមថា ខ្សែដៃឆ្លាត​នេះមានមុខងារបញ្ជាកាមេរ៉ានៅលើ​ទូរសព្ទ​របស់​អ្នក ដូច​ជា​ការ​ចុច​ថត​ជា​ដើម។ ក្រៅពី​នេះ វា​ក៏បំពាក់​ដោយ​សេនស័រ​វ៉ាស់សម្ពាធ​ឈាមថ្មី និងបច្ចេក​វិទ្យា​ NFC ដែលអាចដំណើរការនៅខាងក្រៅប្រទេសចិន។ លើសពីនេះទៀត Xiaomi Mi Band 5 នឹងអាចតាមដានរបៀបហាត់ប្រាណថ្មីចំនួន ៥ គឺយូហ្គា  rowing machine  elliptical machine ជិះកង់ក្នុងផ្ទះ និងលោតខ្សែពួរផងដែរ។

អេក្រង់នឹងត្រូវបានកើនឡើងពី ០,៩៥ ទៅ ១,២ អ៊ីញ ស្របដោយរាងស្តើងជាងមុន ជាមួយនឹងឆ្នាំងសាកប្រភេទថ្មីផងដែរ។

ដោយ៖ Vireak