TOP NEWS៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា​កំពង់ផែតាមសមុទ្រកម្ពុជា​ទាំងអស់គ្មានមូល​ដ្ឋាន​កងទ័ពរបស់ប្រទេសណាទាំអស់

(កំពង់សោម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានគោលការណ៍ ផ្តល់មូល​ដ្ឋានកងទ័ពទៅឱ្យបរទេសប្រើប្រាស់នោះទេ។ សម្តេចតេជោ ថ្លែងផ្តាំទៅ អគ្គរដ្ឋទូត​បរទេសប្រចាំកម្ពុជា ដោយសម្តេចមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារតាមមន្ត្រីសម្តេចថា កម្ពុជាអនុញ្ញា​តឱ្យ​ចិន​ប្រើប្រាស់កំពង់ផែយោធាសមុទ្ររាម ធ្វើជាមូល​ដ្ឋានកងទ័ពប្រើប្រាស់ផ្តាច់មុខ។ ហើយនិយាយទៀតថា រឿងនេះសម្តេចនាយករដ្ឋមន្ត្រីមិនបានដឹង ដោយសម្តេច​ទៀបាញ់​ជាអ្នកអនុញ្ញាត។

សម្តេចតេជោ ហ៊ុន សែន យកវេទិការចុះ​ទៅខេត្ត​ព្រះសីហនុ ដើម្បីត្រួតពិនិត្យសមិទ្ធផលផ្លូវ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ ផ្តាំទៅអគ្គរដ្ឋទូត​នោះថា កម្ពុជា គ្មានគោល​ការណ៍ណាមួយ ដើម្បីឱ្យ​បរទេ​ស​​​​ណាប្រើប្រាស់ទឹក​ដីឬមូលដ្ឋានក្នុងប្រទេស ដែលផ្ទុយ នឹងរដ្ឋម្មនុញ្ញរបស់កម្ពុជា នោះទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា« កម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព កម្ពុជាមិនចូលរួមជាមួយ អ្នកនេះ ប្រឆាំងជាមួយអ្នកនោះ មិនអនុញាតឱ្យមានទីតាំងយោធាបរទេស នៅលើទឹកដីរបស់ខ្លួន ហើយយើងក៏មិនបោះទីតាំងយោធារបស់យើងនៅលើទឹកដីបរទេស លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដែលកំពុងមានវត្តមាននៅអាហ្វ្រិកកណ្តាល នៅម៉ាលី នៅស៊ូដង់ខាងត្បូង និងលីបង់»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានសិទ្ធនឹងធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ សូមកុំអោយបរទេសចេះតែចោទកម្ពុជា ហើយបើខ្លួនចង់ផ្តល់ជំនួយ ផ្តល់មក កម្ពុជាស្វាគម និងទទួលជំនួយទាំងអស់ មិនថាអាមេរិក ចិន ជប៉ុន បារាំង។

សម្តេចតេជោ ហ៊ុន សែន ប្រកាស ថាមូលដ្ឋានជើងទឹករាម នឹងស្វាគមគ្រប់​ប្រទេស​ទាំងអស់ ដែលមានបំណងចូលមកសំចត ឈប់សំរាក ឬចង់ធ្វើសមយុទ្ធជាមួយកម្ពុជា។ សម្តេចលើកឡើងថា « យើងមិនមែនធ្វើតែជាមួយចិនទេ អាមេរិកចង់ធ្វើសូមអញ្ជើ បារាំងចង់ធ្វើក៏សូមអញ្ជើញ កាណាដាចង់ធ្វើក៏អញ្ជើញ ឥណ្ឌា ជប៉ុន អូស្ត្រាលីចង់កមក មកចុះ»​។សម្តេចនាយករដ្ឋមន្ត្រី អះអាងជាថ្មីថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតទេ។ សម្តេច​តេជោ លើកឡើងថា “ចាប់ពីពេលនេះទៅ អ្នកណាចង់មោ ក៏សូមអញ្ជើញមក សហការរួមគ្នា ល្បាតសមុទ្រ សមយុទ្ធប្រឆាំង​ភេរវកម្ម យើងទទួលទាំងអស់ មិនប្រកាន់ថាក្រុមណាទេ”៕ (ដោយ៖ ឡេង ដេត)