កសិករនៅក្នុងភូមិចារ ចាប់ផ្ដើមប្រមូលផលផ្លែឪឡឹក លក់ជាបណ្ដើរៗ ដើម្បីយកដីបង្កបង្កើនផលស្រូវវស្សាជាបន្តទៀត

(កំពង់ឆ្នាំង)៖ កសិករនៅក្នុងភូមិចារ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង បាននាំគ្នាសម្រុកប្រមូលផលផ្លែឪឡឹក ខណៈឈ្មួញកណ្ដាលបាននិងកំពុងមកដេញថ្លៃ ម៉ៅទិញដល់ចំការរបស់ពួក គាត់ ជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យតម្លៃផ្លែឪឡឹករបស់ពួកគាត់មានហាងឆេងខ្ពស់ផងដែរ។

ការដាំដំណាំឪឡឹកនេះ គេសង្កេតឃើញប្រជាកសិករយើង បន្ទាប់ពីប្រមូលផលស្រូវប្រាំងរួចមក ពួកគាត់មិនទុកដីចោលឲ្យនៅទំនេរនោះទេ ដោយបាននាំគ្នាដាំឪឡឹក ដែលជាដំណាំមួយងាយស្រួលក្នុងការដាំដុះ និងថែទាំ ហើយដាំតែក្នុងរយៈ ពេលខ្លីនិងបានទទួលផល ដោយមិនចំណាយពេលវេលាយូរនោះឡើយ។

ប្រជាកសិកររស់នៅក្នុងភូមិចារ ឃុំអណ្ដូង ស្នាយ ស្រុករលាប្អៀ រដែលជាម្ចាស់ចំការ ឪឡឹក នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០ ២០ម្សិលមិញនេះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើង ឲ្យដឹងថា គ្រួសាររបស់ពួកគាត់ បានប្រកបរបរដាំឪឡឹក នេះរយៈ ពេលជាច្រើនឆ្នាំមកហើយ គឺជារៀងរាល់ឆ្នាុំ នៅពេលប្រមូលផលស្រូវប្រាំងរួចរាល់ ពួក គាត់ក៏បានចាប់ផ្ដើមព្យួរដីដាំផ្លែឪឡឹកនេះតែម្ដង ហើយពេលដែលប្រមូលផលឪឡឹករួចរហើយ ពួកគាត់ក៏ចាប់ផ្ដើមភ្ជួរសាបព្រោះធ្វើស្រែវស្សាជាបន្តទៀត ដូច្នេះកសិករយើងមិនទុកដីឲ្យសល់ ចោលទំនេរនោះទេ។

ពួកគាត់បានរៀបរាប់ឲ្យដឹងទៀតថា ដំណាំឪឡឹកដែលពួកគាត់ដាំនេះ គឺមានផ្ទៃដីចំនួនតែ៤០អារ តែប៉ុណ្ណោះ ហើយផ្ទៃដីចំនួននេះ គាត់ត្រូវចំណាយគ្រាប់អស់គ្រាប់ពូជចំនួន១ កំប៉ុង បើគិតជាទឹកប្រាក់ស្មើនឹង ១១ម៉ឺនរៀល ចំណែកជីគឺគាត់ប្រើតែជីធម្មជាតិ គឺលាមកគោ និងលាមកមាន់ យកមកលាយគ្នា ហើយចាក់ពូនកប់ដីតាមរងឪឡឹក ព្រោះការប្រើជីសេរីរាង្គពីធម្មជាតិនេះ គឺធ្វើឱ្យផ្លែឪឡឹករីកធំធាត់ និងមានរសជាតិផ្អែម សាច់ឪឡឹកក្រាមណែនល្អ មិនផុសឬស្ពោតនោះឡើយ ហើយដំណាំឪឡឹកនេះទៀតសោតគឺដាំតែក្នុងរយៈពេលពី៥០ទៅ៦៥ថ្ងៃ គេអាចទទួលផលបានហើយ។

ពួកគាត់បានបន្តថា សព្វថ្ងៃនេះអ្នកភូមិរបស់គាត់ បាននាំគ្នាងាកមកដាំឪឡឹកស្ទើគ្រប់គ្នា រាល់ឆ្នាំកន្លងមកពុំសូវមានអ្នកដាំនោះទេ តែដោយរយៈពេលប៉ុន្មានឆ្នាំនេះឪឡឹកមានតម្លៃខ្ពស់ ដូច្នេះប្រជាកសិករយើងនៅទីនេះ ក៏បាននាំគ្នាដាំឪឡឹកស្ទើរគ្រប់គ្នា សម្រាប់អ្នកដែលមានដីនៅក្បែរផ្ទះ បច្ចុប្បន្មនេះដែរ នៅពេលដែលផ្លែឪឡឹកល្មមបេះក៏មានឈ្មួញកណ្ដាលជាច្រើន ចាប់ផ្ដើមមកដេញថ្លៃម៉ៅដល់ចំការជារៀងរាល់ថ្ងៃ ដោយឡែក ចំការឪឡឹករបស់គាត់ដែលមានផ្ទៃដី ទំហំតែ៤០អារ បួនជ្រុងប៉ុណ្ណោះ គឺគាត់អាចម៉ៅឲ្យឈ្មួញបានក្នុងតម្លៃ២លានរៀលផងដែរ។

ចំណែកឈ្មួញកណ្ដាលដែលមកម៉ៅទិញផ្លែឪឡឹក ពីកសិករខាងលើនេះ ក៏បានឲ្យដឹងដែរថា ពួកគាត់មានទីលំនៅឯភ្នំបាសិត ជាយក្រុងភ្នំពេញឯណោះ ចំណែកផ្លែឪឡឹកដែលគាត់ទិញយកទៅនេះ គឺទៅលក់នៅឯភ្នំបាសិតផ្ទាល់តែម្ដង ព្រោះទី នោះជាតំបន់ទេសចរណ៍ ដែលមានភ្ញៀវចេញចូលជាច្រើន ដូច្នេះចំពោះផ្លែឪឡឹកនេះមានប៉ុន្មាន ក៏លក់មិនដែលសល់នោះដែរ គឺអ្នកខ្លះទិញយកទៅផ្ញើបងប្អូនពី២០ ទៅ៣០ផ្លែក្នុងម្នាក់ៗ ដោយសារតែផ្លែឪឡឹកដែលទិញយកពីតំបន់នេះទៅ ភាគ ច្រើនអ្នកទទួលទាន គេចូលចិត្តដោយសារ តែផ្លែឪឡឹកនៅទីនេះជា គេដាំដោយមិនប្រើ ជីគីមីនោះទេ ដូច្នេះផ្លែឪឡឹកមានរសជាតិផ្អែមឆ្ងាញ់ និងមិនផុយផុស មានន័យថាសាច់របស់វាក្រាម ណែនល្អ ព្រោះគាត់ ក៏ជាអ្នកដាំឪឡឹកនៅតំបន់ភ្នំបាសិទ្ធផងដែរ តែឪឡឹករបស់គាត់មិនទាន់ល្មមបេះនោះទេ គឺនៅប្រហែល ពី១០ថ្ងៃ ទៅកន្លះខែទៀត ទើបអាចបេះលក់បាន៕ ដោយ សុក្ខារិន (យុទ្ធ)