រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែន

(ព្រះវិហារ) នៅព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយឯកឧត្តមលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីអភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេងស្ថិតនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្តាំស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ

គម្រោងអភិវឌ្ឍន៍អាងទឹករក្សា បានចាប់ផ្តើមធ្វើការសាងសង់កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះសម្រេចការងារសាងសង់បានប្រមាណ ៤១,% ហើយ

លេីទំហំការងាររួមមាន

សាងសង់ទំនប់បេតុង មានប្រវែង ៥០ ម៉ែត្រ ទទឹងខ្នងលើ ម៉ែត្រ កម្ពស់អតិបរមា ២៤, ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកសរុបចំនួន ០៣ កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ ម៉ែត្រ x ម៉ែត្រ

ទំនប់ដី (ខាងឆ្វេង) មានប្រវែង ៩៩៨, ម៉ែត្រ ទទឹងខ្នងលើ ម៉ែត្រ កម្ពស់អតិបរមា ១១ ម៉ែត្រ

ទំនប់ដី (ខាងស្តាំ) មានប្រវែង .៦៥៦, ម៉ែត្រ ទទឹងខ្នងលើ ម៉ែត្រ កម្ពស់អតិបរមា ១១ ម៉ែត្រ

ទំនប់ដីរង មានប្រវែងសំណង់សរុប ៦៥៥ ម៉ែត្រ ទទឹងខ្នងលើ ម៉ែត្រ កម្ពស់អតិបរមា ម៉ែត្រ

សំណង់បង្ហៀរ មានប្រវែងសំណង់សរុប ២៥១ ម៉ែត្រ ទទឹងខ្នងលើ ម៉ែត្រ កម្ពស់អតិបរិមា ២៤, ម៉ែត្រមានទ្វារទឹកសរុបចំនួន ២០ កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ ១០ ម៉ែត្រ x ១៤, ម៉ែត្រ

សូមបញ្ជាក់ជូនថា បន្ទាប់ពីការសាងសង់រួច ទំនប់អាងទឹករក្សា អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦,លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីទំហំប្រមាណ១៤៣.៣២៣ ហិកតា នៅរដូវវស្សា និងប្រមាណ ២២.៨៧៨ ហិកតា នៅរដូវប្រាំង (​ទំនប់អាងទឹករក្សាមានទីតាំង​​នៅក្នុងខេត្តព្រះវិហារតែលទ្ធភាពនៃការស្រោចស្រពភាគច្រើនស្ថិតនៅក្នុងខេត្តកំពង់ធំ​)

ទន្ទឹមនឹងនេះ ទំនប់អាងទឹករក្សាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវគ្រោះទឹកជំនន់ និងការផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ

ក្នុងឱកាសអញ្ជេីញចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំបន្ថែមលើការងារដែលត្រូវអនុវត្តបន្តដើម្បីធានាគុណភាពសំណង់មានភាពរឹងមាំយូរអង្វែងសម្រាប់បម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់

គម្រោងអភិវឌ្ឍន៍អាងទឹករក្សារនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែលកើតឡើងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យកាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ ក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព ដោយ សួនពិសិដ្ឋ (យុទ្ធ)