មិចចេះលោកព្រះ ! សង្ស័យចែកទឹកតែគ្នាក្នុងការដាក់ដេញថ្លៃ គម្រោងកែរលម្អផ្លូវដីក្រាលបេតុងអាម៉េប្រវែង២០៥ម៉ែត្រ នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង

(ស្វាយរៀង) មានការដេញថ្លៃគម្រោងកែរលម្អរផ្លូវដីក្រាលបេតុងអាម៉េមួយខ្សែប្រវែង២០៥ម៉ែត្រខុសប្រកតីដោយបែកធ្លាយរឿងចែកទឹកតែគ្នា ដោយក្រុមហ៊ុនចូលទៅដាក់ដេញថ្លៃមាន០៨ក្រុមហ៊ុន ក៏ប៉ុន្តែក្រោយពីដេញថ្លៃក្រៅផ្លូវការនៅខាងក្រៅមានក្រុមហ៊ុនចំនួន០៥យល់ព្រមមិនដាក់សំណើរដេញថ្លៃនោះទេ ហើយមានតែ០៣ក្រុមហ៊ុនប៉ុណ្ណោះដែលចូលដាក់សំណើរដេញថ្លៃ សង្ស័យតែបែងចែកទឹកតែគ្នាប្តូរមិនដាក់សំណើរដេញថ្លៃដូច្នេះ។

ហើយការដាក់ដេញថ្លៃកែរលម្អរផ្លូវដីក្រាលបេតុងអាម៉េប្រវែង២០៥ម៉ែត្រនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤មិថុនា២០២០ នៅសាលាសង្កាត់ស្វាយតឿ ក្រុងស្វាយរៀងខេត្តស្វាយរៀង។

បើតាមក្រុមប្រឹក្សាសង្កាត់ស្វាយតឿបានឲ្យដឹងថា សង្កាត់ ស្វាយតឿ មានគម្រោងដេញថ្លៃកែរលម្អរផ្លូវដីក្រាលបេតុងអាម៉េប្រវែង២០៥ម៉ែត្រទទឹង០៤ម៉ែត្រកម្រាស់បេតុង០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន៨០,៤២៨,៩០០រៀលនិងមានក្រុមហ៊ុនមកចុះឈ្មោះចូលរួមដាក់ដេញថ្លៃចំនួន០៨ក្រុមហ៊ុន ជាក់ស្តែងពេលដំណើរការដាក់ដេញថ្លៃគឺមានតែ០៣ក្រុមហ៊ុនប៉ុណ្ណោះដែលចូលដាក់សំណើរដេញថ្លៃនៅសង្កាត់ស្វាយតឿ។

ទី១,អ្នកចូលដេញថ្លៃទី១,ឈ្មោះលុយ ផានិត តំណាងក្រុមហ៊ុនសុគន្ធសម្បត្តិ ដាក់ដេញថ្លៃ៨០,១៥៥,០០០រៀល (ថ្លៃទាបអាចទទួលយកបាន)

ទី២, ឈ្មោះសាន មុនីឧត្តម ក្រុមហ៊ុនសាន មុនី ដាក់ដេញថ្លៃ ៨០,៣៦០,០០០រៀល(ថ្លៃខ្ពស់មិនអាចទទួលយកបាន)

ទី៣,ឈ្មោះអ៊ុន វីរៈ តំណាងក្រុមហ៊ុនថេង វណ្ណៈថេ ៦៦៦ ដាក់ដេញថ្លៃ ៨០,២៥៧,៥០០រៀល(ថ្លៃខ្ពស់មិនអាចទទួលយកបាន)

ដូច្នេះក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុនសុគន្ធសម្បត្តិដែលដាក់តម្លៃទាប ៨០,១៥៥,០០០រៀល។

ក៏ប៉ុន្តែបើតាមអ្នកសង្កេតការសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា សង្ស័យការដេញថ្លៃនេះខុសប្រកតីដោយឃើញមានបែងចែកប្រាក់ថ្លៃទឹកតែគ្នាជាមួយក្រុមហ៊ុនដែលមិនទទួលបានគម្រោងក្នុង១ក្រុមហ៊ុន២លានរៀល ដោយបែងចែកលុយគ្នានៅខាងមុខសាលាសង្កាត់តែម្តង។

ហើយនៅព្រឹកថ្ងៃទី២៤មិថុនា ២០២០នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានដាក់ដេញថ្លៃចំនួន២គម្រោង ត្រូវឆាចោល១គម្រោង។ 

គម្រោងទី១,សាងសង់លូមូលដោះទឹក ប្រវែង១៦០ម៉ែត្រ មុខកាត់០,៦០ម៉ែត្រ តម្លៃប៉ាន់ស្មាន៤៤,០៣៣,០០០រៀល។ 

មានក្រុមហ៊ុនដាក់ដេញថ្លៃ ចំនួន០៣ក្រុមហ៊ុន ទី១,អ្នកដេញថ្លៃ ឈ្មោះជារត្ន័ តំណាងក្រុមហ៊ុនហួតហាក់ដាក់សំណើរដេញថ្លៃជាង៣៣លាន ក៏ប៉ុន្តែអ្នកផ្ទេសិទ្ធិដេញថ្លៃគ្មានឈ្មោះក្នុងបណ្ណ័ក្រុមហ៊ុន។

ទី២,ឈ្មោះចាន់ឌីណា ក្រុមហ៊ុនចាន់ឌីណា ដាក់ដេញថ្លៃ ជាង៤៤លានរៀល។ទី៣,ឈ្មោះហាក់ដាលីនតំណាងក្រុមហ៊ុនហាក់ លក្ខិណា ដាក់ដេញថ្លៃ ជាង៤៤លាន

ក៏ប៉ុន្តែក្រោយពីការពិនិត្យមើលឈ្មោះអ្នកផ្ទេសិទ្ធិដេញថ្លៃ(ជារត្ន័)គ្មានឈ្មោះនៅក្នុងបណ្ណ័ក្រុមហ៊ុនហួតហាក់ គណកម្មការលទ្ធកម្មឆាចោលលើកពេលដេញថ្លៃនៅពេលក្រោយ។

ទី២,គម្រោងជួសជុលផ្លូវដីក្រាលបេតុងអាមេ ប្រវែង២៩០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន១៥១,០៦៦,៦០០រៀល។

 ក្រុមហ៊ុនចូលរួមដាក់សំណើរដេញថ្លៃចំនួន៤ក្រុមហ៊ុន៖១,អ្នកដេញថ្លៃឈ្មោះសារិន ណៃ តំណាងក្រុមហ៊ុនសុគន្ធសម្បត្តិ៥៥៥ ដាក់ដេញថ្លៃ១១៨,៩០០,០០០រៀល។២,ឈ្មោះយោគ សានិន តំណាងក្រុមហ៊ុន សុភីសម្បត្តិពាណិជ្ជ ដាក់ដេញថ្លៃ ១៤០,០០០,៤០០រៀល។

,ឈ្មោះហាក់ ដាលីន តំណាងក្រុមហ៊ុនហាក់ លក្ខិណា ដាក់ដេញថ្លៃ ១៣០,៥០០,០០០រៀល។

,ឈ្មោះសូ ចាន់ដារា ក្រុមហ៊ុនសូចាន់ដារា ដាក់ដេញថ្លៃ៩៨,៦០០,០០០រៀល(តម្លៃទាបទី១អាចទទួលយកបាន)ក៏ប៉ុន្តែអ្នកចូលរួមដេញថ្លៃនិយាយថា បែកគម្រោងដោយមានក្រុមហ៊ុនមកបម្រុងដាក់សំណើរដេញថ្លៃមានជាង១០ក្រុមហ៊ុន ក៏ប៉ុន្តែមានអ្នកសម្របសម្រួលដេញថ្លៃខាងក្រៅប្រាប់ថាមិនបាច់ដាក់សំណើរដេញថ្លៃទេចាំឲ្យទឹកតែមួយក្រុមហ៊ុន២០០ដុល្លារទៅ៤០០ដុល្លារ លទ្ធផលគឺបានខកចិត្តហួសម៉ោងកំណត់ដាក់ដេញថ្លៃបិទដាក់សំណើរត្រឹមម៉ោង៨និង១០នាទីព្រឹកត្រូវម្ចាស់គម្រោងបិទឈប់ទទួល។

ចំណែកសង្កាត់គយត្របែក មាន១គម្រោងដែរ គម្រោងសាងសង់លូមូលដោះទឹកប្រវែង៥០៦ម៉ែត្រមុខកាត់០,៦០ម៉ែត្រតម្លៃប៉ាន់ស្មាន១១០,៨៩១,៩០០រៀល

ហើយបើតាមអ្នកចូលរួមដេញថ្លៃបង្ហើបឲ្យដឹងថា ការដេញថ្លៃប្រកាប់ប្រចាក់ដោយក្រុមហ៊ុនដាក់ដេញថ្លៃបានគឺត្រឹមតែជាង៧៥លានរៀលប៉ុណ្ណោះគឺដេញថ្លៃទាបរហូតដល់៥០ភាគរយ ដែលអ្នកជំនាញនិយាយថាការដេញថ្លៃទាបដល់៥០%ពិបាកថ្លែងណាស់ សូមចាំពិនិត្យមើលគុណភាពពេលសាងសង់រួចចុះទាន៕ ដោយ៖ ភក្តី (យុទ្ធ)