ចង់ចរចាជាមួយអ៊ីរ៉ង់អត់បញ្ហា ​​តែអាមេរិកត្រូវធ្វើការ សុំទោសជាមុនសិន

(អន្តរជាតិ)៖ លោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី បាននិយាយថា វាគ្មានអ្វីអាចរារាំងចំពោះការជួបពិភាក្សាណាមួយ ជាមួយអ៊ីរ៉ងនោះទេ ប៉ុន្តែសហរដ្ឋអាមេរិក ត្រូវតែធ្វើការសុំទោសអ៊ីរ៉ងជាមុនសិន ចំពោះបញ្ហា ដែលទីក្រុងវ៉ាស៊ីនតោន បានដើរចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ កាលពីឆ្នាំ២២០១៥។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា យើងអត់មានបញ្ហាអ្វី ជាមួយទីក្រុងវ៉ាស៊ីនតោនទេ ក្នុងការបើកការពិភាក្សាគ្នាឡើងវិញនោះ ប៉ុន្តែយើងមានលក្ខខណ្ឌ គឺទីក្រុងវ៉ាស៊ីនតោន ត្រូវបំពេញកាតព្វកិច្ចមួយ នៅក្រោមកិច្ចព្រមព្រៀងនៃកិច្ចចរចារនុយក្លេអ៊ែរ គឺពួកគេត្រូវតែធ្វើការសុំទោស និងសងជំងឺចិត្ត ដល់ទីក្រុតេអេរ៉ង់ ចំពោះអ្វីដែលពួកគេបានដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីឆ្នាំ២០១៥។

លោករូហានី បាននិយាយទៀតថា ការអំពាវនាវរបស់អាមេរិកចង់ចរចារជាមួយអ៊ីរ៉ង់ វាគ្រាន់តែជាការនិយាយ ឲ្យរួចពីមាត់ និងជាការភូតកុហកតែប៉ុណ្ណោះ។
លោកប្រធានាធិបតីអាមេរិក ធ្លាប់បានបញ្ជាក់ថាអាមេរិកចង់ជួបចរចារជាមួយទីក្រុងតេអេរ៉ង់ ហើយរូបលោកផ្ទាល់ ក៏មានបំណងជួបជាឯកជន ជាមួយលោកប្រធានាធិបតី ហាសាន់ រូហានីផងដែរ៕ ដោយ៖សារឹទ្ធ(Micheal)