តុលាការប្រទេសប្រេស៊ីល បញ្ជាឲ្យលោកប្រធានាធិបតី ពាក់ម៉ាស់ក្នុងទីសាធារណៈ

(អន្តរជាតិ)៖ តុលាការប្រទេសប្រេស៊ីល បានចេញបញ្ជាឲ្យលោក Bolsonaro ត្រូវតែពាក់ម៉ាស់បិទមុខក្នុងទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 បន្ទាប់ពីក្រុមអ្នកស្តាំនិយម ចូលរួមក្នុងកិច្ចប្រជុំនយោបាយ ដោយមានមនុស្សជាច្រើនចូលរួម ប៉ុន្តែគ្មានអ្នកណាពាក់ម៉ាស់មុខសោះឡើយ។

ចៅក្រមបានសម្រេចថា លោកប្រធានាធិបតី Bolsonaro នឹងត្រូវពិន័យជាប្រាក់ចំនួន ២០០០ Reais (លុយប្រេស៊ីល) ត្រូវជា៣៨៧ដុល្លារអាមេរិកក្នុងមួយថ្ងៃ ប្រសិនបើគាត់ហ៊ានប្រឆាំងនឹងការសម្រេចរបស់តុលាការ។

ការសម្រេចនេះ ក៏ជាវិធានការជួយបន្ធូរបន្ថយចំនួននៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសប្រេស៊ីលផងដែរ។

ប្រេស៊ីល ត្រូវបានអះអាងថាមានចំនួនអ្នកស្លាប់ និងអ្នកឆ្លងជំងឺនេះច្រើនជាងគេបង្អស់ ក្នុងពិភពលោក គឺចាញ់តែប្រទេសអាមេរិកមួយប៉ុណ្ណោះ។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងជំងឺ COVID-19 ចំនួនជិត៣៩.៤៣៦នាក់ និង១,៣៧៤នាក់។

គឹតមកដល់ពេលនេះ ប្រេស៊ីលមានអ្នកស្លាប់ចំនួន៥២,០០០នាក់ និងអ្នកឆ្លង១,១លាននាក់ហើយ។

មានការកត់សម្គាល់ថា ប្រធានាធិបតីប្រេស៊ីលលោក Bolsonaro ក៏មិនខុសពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំដែរ គឺជាមនុស្សដែលមើលស្រាលជំងឺ COVID-19ជាទីបំផុត។

លោកថែមទាំងចូលរួមបំផុសប្រជាជនប្រេស៊ីល មិនឲ្យពាក់ម៉ាសមុខ និងមិនហាមឃាត់ការអនុវត្តន៍គម្លាតសង្គម ឬការបិទប្រទេសឡើយ បើទោះបីជាជំងឺដ៏កាចសាហាវនេះ បានវាយលុកប្រទេសប្រេស៊ីលធ្ងន់ធ្ងរហើយក៏ដោយ៕ ដោយ៖សារឹទ្ធ(Micheal)