រុស្សីប្រារព្វពិធីរំលឹកខួបជ័យជម្នះ ក្នុងសង្គ្រាមលោកលើកទី២ ក្រោមការឆ្លងរាតត្បាតពីជំងឺCOVID-19

(អន្តរជាតិ)៖ ប្រទេសរុស្សី បានប្រារព្វពីធីខួបលើកទី៧៥នៃជ័យជម្នះរបស់សហភាពសូវៀត ទៅលើពួកណាស៊ីសអាឡឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ ដែលបានចំណាយជិវិតប្រជាជនរុស្សីអស់ជាង២០លាននាក់។

លោកប្រធានាធិបតីពូទីន ធ្លាប់បានបង្ហាញពីចេតនាស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឲ្យធ្វើពិធីបុណ្យជាប្រវត្តិសាស្ត្រនេះ ដោយសារតែបារម្ភពីការឆ្លងជំងឺ COVID-19​។ ប៉ុន្តែជាចុងក្រោយ លោកបានសម្រេចឲ្យធ្វើវិញ ដែលអ្នកសង្កេតការណ៍ គឹតថាលោកនឹងទទួលផលចំណេញច្រើនពីការរៀបចំពិធីនេះ មុនការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ ដែលរូបលោកផ្ទាល់ នឹងឈរឈ្មោះជាថ្មីទៀត ហើយលោកនឹងទទួលជ័យជម្នះ។

ការធ្វើព្យុះហយាត្រានៅលើទីលានក្រហម ក្នុងពិធីជារៀងរាល់ឆ្នាំ វាគឺជាឪកាសសម្រាប់លោកពូទីន ប្រមូលបាននូវអារម្មណ៍នៃការគាំទ្ររបស់ប្រជាជនរុស្សី ជាពិសេសេគឺអារម្មណ៍ ដែលនឹកទៅដល់សម័យនៃសហភាពសូវៀត ជាមហាអំណាចសង្គមនិយមរបស់ពិភពលោក ដែលដួលរលំបាត់ទៅហើយក្នុងអំឡុងចុងទសវត្សន៍ឆ្នាំ១៩៩០៕ ដោយ៖សារឹទ្ធ(Micheal)