ប្រធានាធិបតីហុងឌុយរ៉ាស ឆ្លងវីរុស COVID-19 ដល់តំណាក់កាល ត្រូវបញ្ចូលអុកស៊ីហ្សែនហើយ

(អន្តរជាតិ)៖ លោកប្រធានាធិបតីនៃប្រទេសហុងឌុយរ៉ាស់ លោក Juan Orlando Hernandez ដែលឆ្លងជំងឺ COVID-19 ត្រូវបានគ្រូពេទ្យដាក់អុកស៊ីហ្សែនហើយ ក្នុងពេលដែលគាត់កំពុងសម្រាកក្នុងមន្ទីរពេទ្យកាលពីចុងសប្តាហ៍មុន។

វេជ្ជបណ្ឌិតមន្ទីរពេទ្យយោធា បាននិយាយថា ពេលនេះលោកប្រធានាធិបតីស្ថិតក្នុងស្ថានភាពពិបាក ហើយចាំបាច់ត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ juan Diaz ដែលជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យយោធានោះ បាននិយាយបង្ហើបអំពីស្ថានភាពសុខភាពរបស់លោក Hrenandez ថាធ្ងន់ធ្ងរ ហើយទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាលជំងឺរលាកសួតនេះ។

កាលពីសប្តាហ៍មុន លោកប្រធានាធិបតី បាននិយាយថាលោក និងភរិយាបានឆ្លងជំងឺ COVID-19 ព្រមទាំងអង្គរក្ស ២នាក់ទៀត។ បន្ទាប់មករូបលោក និងភរិយាត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យជាបន្ទាន់។ នៅក្នុងប្រទេសហុងឌុយរ៉ាស់ មានករណីឆ្លងជំងឺ COVID-19 ចំនួន១៣.៩៤៣នាក់ និងមានអ្នកស្លាប់ចំនួន៤០៥នាក់៕ ដោយ៖សារឹទ្ធ(Micheal)