ក្រុមកីឡាហែលទឹកជម្រើសជាតិឈុតធំ ១១រូបមានចំណាត់ថ្នាក់ខ្ពស់ជាងគេ

(ភ្នំពេញ) ៖ លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថា កីឡាករ -កីឡាការិនីហែលទឹកជាប់ក្នុងក្រុមជម្រើសជាតិឈុតធំសុទ្ធតែជាអត្តពលិកដែលមានចំណាត់ថ្នាក់ខ្ពស់នៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកន្លងមក។

លោកបានបន្តថា ការជ្រើសរើសកីឡាករកីឡាការិនីហែលទឹកជម្រើសជាតិនេះ គឺសុទ្ធតែឆ្លងការប្រជុំគណៈកម្មការរបស់សហព័ន្ធយ៉ាងត្រឹមត្រូវ ដោយចាប់ផ្តើមពីចំណាច់ថ្នាក់លេខ១ដល់៣តាមណែនាំរបស់ក្រសួងអប់រំក្នុងនោះ ទើបសហព័ន្ធទទួលបានចំនួន១១នាក់រួមកីឡាករ៧នាក់ និងកីឡាករ៤នាក់ ដោយឡែកយើងទទួលបានកីឡាករម្នាក់មកពីខេត្តកំពង់ចាមដែរ។

លោកបានបន្ថែមថា យើងបានចូលរួមហ្វឹកហាត់ឡើងវិញដោយហ្វឹកហាត់ចាប់ពីក្រុមឈុតធំរហូតដល់ក្រុមតូច ប៉ុន្តែការហាត់ត្រូវបានចែកជាក្រុមតូចៗដោយមានគ្រូបង្វឹកបង្ហាត់ផ្ទាល់ដែលនេះ ជាការអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់មេរោគកូរ៉ូណា ។

លោកអគ្គលេខាបានអះអាងថា ការហ្វឹកហាត់នេះធ្វើឡើងដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការប្រកួតកីឡា  SEA GAMES 2021 នៅប្រទេសវៀតណាម ព្រោះនាពេលបច្ចុប្បន្នកីឡាហែលទឹកកម្ពុជាយើងក៏ឈរចំណាច់ថ្នាក់ល្អក្នុងចំណោម១១ប្រទេសអាស៊ានដែរ យើងកំពុងតែហោះដេញតាមប្រទេសថៃ វៀតណាម និងមួយប្រទេសទៀត៕ ដោយ៖ កូនដូច (យុទ្ធ)