នារសៀលនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្នីសីទសារព័ត៌មានស្តីពី «នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩»

(ភ្នំពេញ)៖ យោងទៅតាមការផ្សាយចេញ ពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្នីសីទសារព័ត៌មានស្តីពី «នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២ និង៣០នាទីរសៀល នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលសេរីភាព ជាន់ផ្ទាល់ដី។

សូមបញ្ជាក់ផងដែរថា វាគ្មិនកិត្តិយស ដែលនឹងអញ្ជើញចូលរួមគឺ សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕ ដោយ៖ Micheal