គណបក្សកំពុងកាន់អំណាចនៅម៉ុងហ្គោលី ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

(អន្តរជាតិ) គណបក្សកំពុងកាន់អំណាចនៅម៉ុងហ្គោលី បានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ដោយទទួលបានសំឡេងភាគច្រើនលើសលប់នៅក្នុងសភា គឺជារង្វាន់ពីអ្នកបោះឆ្នោត ដែលបានយល់ព្រមលើការដោះស្រាយជំងឺឆ្លងវីរុសកូរ៉ូណា

គណបក្សប្រជាជនម៉ុងហ្គោលីរបស់នាយករដ្ឋមន្រ្តី Khurelsukh Ukhnaa ឥឡូវនេះ ត្រូវប្រឈមមុខនឹងភារកិច្ចរក្សាសេដ្ឋកិច្ចឱ្យបានល្អ ខណៈអាជីវកម្មកំពុងតស៊ូ នៅក្រោមវិធានការទប់ស្កាត់មេរោគ និងព្រំដែនបិទទ្វារ

គណបក្សប្រជាជនម៉ុងហ្គោលីទទួលបានអាសនៈចំនួន ៦៣ ក្នុងចំណោម ៧៦ នៅក្នុងអង្គនីតិបញ្ញត្តិ ពោលគឺមានចំនួនតិចជាងមុន ប៉ុន្តែនៅតែមានចំនួនច្រើនលើសលប់ដើម្បីគ្រប់គ្រងប្រទេស ដែលមានប្រជាជន លាននាក់ ដែលត្រូវគាបជាប់នៅចន្លោះរវាងប្រទេសរុស្ស៊ី និងចិន

គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង បានឈ្នះ ១០ អាសនៈ យោងតាមសន្លឹកឆ្នោត ៩៩% ដែលត្រូវបានរាប់ បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃពុធ បេក្ខជនឯករាជ្យ និងបេក្ខជនមកពីគណបក្សទីបីថ្មីចំនួន បានឈ្នះអាសនៈដែលនៅសល់ គណៈកម្មការរៀបចំការបោះឆ្នោតនឹងបញ្ជាក់លទ្ធផលនៅថ្ងៃព្រហស្បតិ៍នេះ

លោក Niels Hegewisch នាយកប្រចាំប្រទេសនៃអង្គការ Friedrich-Ebert-Stiftung ដែលជាមូលនិធិមិនរកប្រាក់ចំណេញរបស់អាល្លឺម៉ង់ បានប្រាប់ AFP ថា៖ «អ្នកបោះឆ្នោតពិតជាបានផ្តល់រង្វាន់ដល់រដ្ឋាភិបាលម៉ុងហ្គោលី និងទុកចិត្តលើការដឹកនាំរបស់នាយករដ្ឋមន្រ្តី Khurelsukh

លោកបានមានប្រសាសន៍ថាផ្នែកសេដ្ឋកិច្ចប្រទេសម៉ុងហ្គោលី កំពុងតែប្រឈមមុខនឹងពេលវេលាដ៏លំបាកទោះបីជាមានធនធានរ៉ែក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែខ្សោយ ហើយទាមទារថវិកាសង្គ្រោះ ចំនួន , ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ ជំងឺរាតត្បាតមិនបានធ្វើឲ្យរដ្ឋាភិបាលបានកំណត់ពេលវេលាបិទជាផ្នែក សាលារៀនត្រូវបានបិទតាំងពីខែមករា ការនាំចេញធ្យូងថ្ម បានធ្លាក់ចុះដោយសារតែតម្រូវការ និងតម្លៃទាបជាងមុន និងការបិទព្រំដែន ការធ្លាក់ចុះមានជាងពាក់កណ្តាល ស្មើ , លានតោន ក្នុងរយៈពេល ខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩

រឿងអាស្រូវពុករលួយមួយចំនួនក៏បានផ្ទុះឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីអំពើពុករលួយនៅក្នុងលទ្ធិប្រជាធិបតេយ្យវ័យក្មេង ដែលបានបញ្ចប់ជាច្រើនទសវត្សជាប្រទេសរណបសូវៀត នៅឆ្នាំ ១៩៩០ ប្រែសម្រួល សារិទ្ធិ (យុទ្ធ)