ការ​ស្ទង់​មតិ​បង្ហាញ​ថា ពលរដ្ឋ​អូស្ត្រាលី​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រទេស​ចិន

(អន្តរជាតិ)៖ ការស្ទង់​មតិ​មួយ​បាន​រក​ឃើញ​ថា ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​អូស្ត្រាលី​ បាន​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ប្រទេស​ចិន ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​នេះកំពុង​មាន​ជម្លោះ​ជាមួយ​គ្នា​ ពាក់ព័ន្ធ​នឹង​បញ្ហា​ពាណិជ្ជកម្ម និង​បញ្ហា​ជំងឺ​កូវីដ១៩

ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន Lowy បាន​បង្ហាញ​ថា ពលរដ្ឋ​អូស្ត្រាលី ២៣% មានជំនឿទុក​ចិត្ត​លើ​ប្រទេស​ចិន​ថា មាន​ចំណាត់ការ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ពិភពលោក ​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន ៥២% នៅ​ក្នុង​ការ​ស្ទង់​មតិ​ដូច​គ្នា​នេះ​ដែរ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៨ ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន Lowy ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ បាន​រក​ឃើញ​ថា ពលរដ្ឋ​អូស្ត្រាលី​ចំនួន ៩៤% ចង់​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​ការ​ពឹងពាក់​លើ​ប្រទេស​ចិន ​ផ្នែក​សេដ្ឋកិច្ច ។ 

ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ បាន​ធ្លាក់​ចុះ​ជា​បន្ត ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ទាក់ទិន​នឹង​ការ​ជំរុញ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ លើ​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​កាល​ពី​ឆ្នាំ​មុន​ នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន  ប្រែសម្រួល៖ សារិទ្ធិ (យុទ្ធ)