អាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ជាមូលដ្ឋានដ៏ធំផ្នែកបណ្តុះបណ្តាលធនធានអត្តពលិកហែលទឹកឆ្នើមនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា យោងតាមផែនមេសហព័ន្ធខ្មែរកីឡាហែលទឹកក្រោមការដឹកនាំលោកលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកជំរុញឲ្យបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន “Beginner Swimming Coach Clinic” ដល់មន្រ្តី និងគ្រូបង្វឹកខេត្តដែលមានអាងហែលទឹក។

លោកអគ្គលេខាធិការបានបន្តថា យើងបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន ដល់មន្រ្តី និងគ្រូបង្វឹកវិទ្យាល័យទាំង៤ ស្រុកកោះធំ ចំណែកលើកក្រោយនេះសហព័ន្ធគ្រោងនឹងរៀបចំនៅខេត្តបាត់ដំបូងទៀត ដោយសារតែទីតំាងទំាង២នេះមានអាងហែលទឹកស្រាប់ ងាយស្រួលក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាំងគ្រូ និងកីឡាករ-កីឡាការិនី។

ចំពោះអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិវិញជាមូលដ្ឋានដ៏ធំផ្នែកបណ្តុះបណ្តាលធនធានអត្តពលិកឆ្នើមប្រហែលជាង៥០នាក់ឡើងទៅ ដែលសហព័ន្ធចម្រាញ់មកពីបណ្តាញខេត្តនានា។

លោកបានបន្ថែមថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនោះសម្រាប់ស្រុកកោះធំ សហព័ន្ធនឹងបន្តជួយដល់គ្រូឲ្យមានជំនាញហែលទឹកច្បាស់លាស់ដើម្បីបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីក្នុងស្រុកនេះដូចដែលសហព័ន្ធបានអនុវត្តមាននៅខេត្តកំពង់ចាម គឺកីឡាករ ប៊ាន សុខហ៊ុយបានជាប់ជាកីឡាករថ្នាលអស់រយ់ពេល២ឆ្នាំ សព្វថ្ងៃនេះគណៈកម្មការសហព័ន្ធជ្រើសរើសកីឡាករមកខេត្តកំពង់ចាមកំពុងរូបនេះឲ្យស្ថិតនៅក្នុងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ០២០ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតចុះជួយស្រុកកោះធំ លោកមានគោលបំណងចង់មានគ្រូ និងកីឡាករ-កីឡាការិនីជម្រើសជាតិចេញពីស្រុកកោះធំ នាពេលខាងមុខនេះ។ ទើបលោកប្រធាន ដើម្បីជំរុញលើកទឹកចិត្ត និងបំផុសចលនា យុវជន យុវនារី សិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤ នៃស្រុកកោះធំឲ្យចូលរួមក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់ អាចត្រៀមចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។

ប៉ុន្តែ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ទាក់ទងនឹងវិស័យកីឡា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រាជរដ្ឋាភិបាលបានសាងសង់កន្លែង បាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់ កីឡាករ-កីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕ ដោយ៖ កូនដូច (យុទ្ធ)