សត្វគោ០២ក្បាលបានស្លាប់និងផ្ទះ០១ខ្នង រងការខូចខាតនៅក្មុងហេតុការណ៍គ្រោះធម្មជាតិ

(បាត់ដំបង)៖ ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ រួមទាំងផ្គររន្ទះផងនោះ បានគ្របដណ្ដប់ទៅលើឃុំមួយនៃស្រុកបាណន់ បណ្តាលអោយសត្វគោចំនួន០២ក្បាលបានស្លាប់ និងផ្ទះ០១ខ្នងរងការខូចខាត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងឃុំចែងមានជ័យ នៃស្រុកបាណន់ ។

ហើយក្នុងហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់រួមទាំងផ្គររន្ទះផងនោះ បានបណ្ដាលអោយប៉ះពាល់ប៉ើងដំបូលផ្ទះទាំងស្រុងចំនួន០១ខ្នង ដែលមានម្ចាស់ផ្ទះឈ្មោះ ផន សុខហ៊ាង ភេទស្រី អាយុ២៦ឆ្នាំរស់នៅចំណុចបឹងធ្នង់ ភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ផ្ទះទំហំ ៨ម៉ែត្រx៧ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ខូចខាត សង្ក័សីចំនួន៤០សន្លឹក ប្រវែង៣ម៉ែត្រ, ផ្លានចំនួន១៥ដើម ប្រវែង៣ម៉ែត្រ, ផ្ទាំងខ្មែរសូឡាចំនួន០១បន្ទះ និងសត្វគោ០២ក្បាលបានស្លាប់ដែលមានម្ចាស់ឈ្មោះ ឈឿង ផន ភេទប្រុស អាយុ៥៥ឆ្នាំរស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់៕ ដោយ៖ សាលី (យុទ្ធ)